IS វាយប្រហារ​មន្ទីរពេទ្យ​ធំ​ក្នុង​ក្រុង​កាប៊ុល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់

(VOVWORLD) - IS វាយប្រហារមន្ទីរពេទ្យធំមួយនៅទីក្រុងកាប៊ុល បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់ 

IS វាយប្រហារ​មន្ទីរពេទ្យ​ធំ​ក្នុង​ក្រុង​កាប៊ុល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ - ảnh 1ផ្សែងហុយចេញពីកន្លែងផ្ទុះនៅមន្ទីរពេទ្យយោធាក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១  (រូបថត៖ THX/TTXVN)

ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) នៅថ្ងៃទី 2 ខែវិច្ឆិកា បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យយោធា Sardar Mohammad Daud Khan ដ៏ធំបំផុតរបស់អាហ្វហ្គានីស្ថាន នៅរដ្ឋធានីកាប៊ុលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ២៥នាក់ និងជាង៥០នាក់ទៀតរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ ទីភ្នាក់ងារសារព័ត៌មាន Amaq ក្រុម IS បានឲ្យដឹងថា មានខ្មាន់កាំភ្លើង IS ចំនួនប្រាំនាក់បានធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា" នៅមន្ទីរពេទ្យ។ ក្នុងនោះ ភេរវជន IS មួយរូបបានបំផ្ទុះគ្រាប់បែកមួយនៅច្រកចូលមន្ទីរពេទ្យ មុនពេលដែលភេរវជន IS ផ្សេងទៀតបានសម្រុកចូលក្នុងមន្ទីរពេទ្យនិងបើកការបាញ់រះ។

មន្ទីរពេទ្យ Sardar Mohammad Daud Khan ដែលមាន ៤០០គ្រែ ត្រូវបានគ្រប់គ្រងដោយអង្គ ការមនុស្សធម៌អ៊ីតាលី។ មន្ទីរពេទ្យនេះត្រូវបានវាយប្រហារកាលពីឆ្នាំ ២០១៧ នៅពេលដែលខ្មាន់កាំភ្លើងបន្លំខ្លួនជាបុគ្គលិកពេទ្យបានសម្លាប់មនុស្សប្រហែល ៣០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ