IS សម្លាប់ជនស៊ីរីចំនួន ៣ ពាន់នាក់

IS សម្លាប់ជនស៊ីរីចំនួន ៣ ពាន់នាក់ - ảnh 1
IS សម្លាប់ជនស៊ីរីចំនួន ៣ ពាន់នាក់ (Image: VNA)


(VOVworld) – ក្រោយរយៈពេល ១ ឆ្នាំដែលក្រុមរដ្ឋឥស្លាមស្វ័យប្រកាស (IS)
បានប្រកាសបង្កើត នាថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៤ កំលាំងជ្រុលនិយមនេះបាន សម្លាប់ប្រជាពលរដ្ឋស៊ីរីចំនួន ៣ ពាន់នាក់។ នេះគឺជាទូរលេខស្ថិតិដែលអង្គការ ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានប្រកាសនាថ្ងៃទី ២៨ មិថុនា។ ក្នុងចំណោម
ប្រជាពលរដ្ឋដែល IS សម្លាប់មានជនស៊ីវិលចំនួន ១៨០០ នាក់។ SOHR បានឲ្យ
ដឹងថែមទៀតថា៖ អង្គការនេះបានសម្លាប់សមាជិករបស់ខ្លួន​ចំនួន ១៤៣ នាក់ដែលត្រូវបានសង្ស័យជាចារបុរស។ ក្នុងពេលនោះ ពួកឧទ្ទាម IS ចំនួន ៨ ពាន់នាក់ត្រូវស្លាប់ក្នុងបណ្ដាការប៉ះទង្គិចនិងការវាយប្រហារតាមជើងអាកាស
ដឹកនាំដោយអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ