|
កងកម្លាំងសន្តិសុខអាហ្គានីស្ថានក្នុងយុទ្ធនាការមួយប្រឆាំង IS កាលពីថ្ងៃទី១៦ កុម្ភៈ
(រូបថត៖AFP/TTXVN) |
(VOVworld) - មជ្ឈដ្ឋានមន្ត្រីអាហ្គានីស្ថាននាថ្ងៃទី១៧ កុម្ភៈ ឲ្យដឹងថា អង្គការ
ភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានវាយប្រហារទៅលើប៉ូស្តិ៍សន្តិសុខមួយនៅ
ប៉ែកខាងកើតប្រទេសនេះ បណ្ដាលឲ្យទាហានចំនួន១៨នាក់ស្លាប់។
នាថ្ងៃដដែល អភិបាលខេត្ត Kunar ប៉ែកខាងកើតអាហ្គានីស្ថាន លោក
Waheedullah Kalimzai បានឲ្យដឹងថា កម្លាំងតាលីបង់បានវាយប្រហារទៅលើប៉ូស្តិ៍
ប៉ូលីសមួយចំនួននៅខេត្តនេះ ដែលបណ្ដាលឲ្យប៉ូលីសចំនួន៥នាក់ស្លាប់និងមួយ
នាក់ទៀតបាត់ខ្លួន៕