ISសម្លាប់ជនឃឺតនៅស៊ីរីចំនួន២៣នាក់

ISសម្លាប់ជនឃឺតនៅស៊ីរីចំនួន២៣នាក់ - ảnh 1
ពួកឧទ្ទាម IS (រូបថតៈ : AFP)

(VOVworld)-អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងនាថ្ងៃទី២៥
មិថុនាថា ក្រុមខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាស បានសម្លាប់
ជនឃឺតចំនួន២៣នាក់ នៅភូមិ១ជាប់នឹងព្រំដែន Kobane នៅភាគខាងជើងរបស់
ស៊ីរី។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានទាំងនារីនិងកុមារ។ តាម SOHR ថា
IS បាន អនុវត្តការវាយប្រហារដោយចៃដន្យទៅលើភូមិ Barkh Butan បណ្តាលឲ្យ
ជន ២៣ នាក់ត្រូវស្លាប់ ហើយបន្ទាប់នោះប៉ុន្មានម៉ោងទៀត  ពួកឧទ្ទាម​IS នេះបន្ត អនុវត្តការវាយប្រហារគ្រាប់បែកអត្តឃាតទៅលើទីរួមខេត្ត Kobane ប៉ុន្តែមិនទាន់ មានការជូនដំណឹងអំពីអ្នកស្លាប់និងរបួសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ