Jordan ស្នើឲ្យអ៊ីស្រាអែលបើកទ្វារវិហារឥស្លាមឡើងវិញ
(VOVWORLD) - នាថ្ងៃទី ១៥ កក្កដា រដ្ឋអំណាច Jordan បានស្នើឲ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បើកទ្វារវិហារឥស្លាម al Aqsa ភ្លាមមួយរំពិច ហើយបញ្ឈប់សកម្មភាពផ្លាស់ប្តូរស្ថានភាពនៅទីនេះ។
Jordan ស្នើឲ្យអ៊ីស្រាអែលបើកទ្វារវិហារឥស្លាមឡើងវិញ |
(VOVworld) – នាថ្ងៃទី ១៥ កក្កដា រដ្ឋអំណាច Jordan បានស្នើឲ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បើកទ្វារវិហារឥស្លាម al Aqsa ភ្លាមមួយរំពិច ហើយបញ្ឈប់សកម្មភាពផ្លាស់ប្តូរស្ថានភាពនៅទីនេះ។ ប៉ុន្តែ នាយប់ថ្ងៃដដែល នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបដិសេធសំណើរ របស់ Jordan ហើយចាត់ទុកថា៖ ជំនួសឲ្យការប្រឆាំងជំទាស់ការវាយប្រហារភេរ វកម្ម Jordan បានជ្រើសរើសវាយប្រហារអ៊ីស្រាអែល។ ភាពចាំបាច់នាបច្ចុប្បន្នគឺ ភាគីទាក់ទិននានារួមមាន Jordan គប្បីអត់ធ្មត់។ លោក Netanyahu បានជូន ដំណឹងទៀតថា៖ តំបន់នេះនឹងត្រូវបានបើកទ្វារឡើងវិញជាជំហានៗដើម្បីមនុស្ស ម្នាទៅធ្វើពិធីបុព្យនៅថ្ងៃអាទិត្យ៕