Jordan អាមេរិកនិងរុស្ស៊ីឯកភាពត្រូវការរក្សាបទឈប់បាញ់នៅតំបន់ភាគខាងត្បូងរបស់ស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា មន្ត្រីជាន់ខ្ពស់មិនបញ្ចេញឈ្មោះមួយរូបរបស់ Jordan បានឲ្យដឹងថា៖ ប្រទេសនេះរួមជាមួយរុស្ស៊ីនិងអាមេរិកបានឯកភាពនូវសារសំ ខាន់នៃការរក្សាតំបន់ «កាត់បន្ថយភាពតានតឹង» នៅតំបន់ភាគខាងត្បូងស៊ីរី។ 

នាថ្ងៃទី ២៨ ឧសភា មន្ត្រីជាន់ខ្ពស់មិនបញ្ចេញឈ្មោះមួយរូបរបស់ Jordan បានឲ្យដឹងថា៖ ប្រទេសនេះរួមជាមួយរុស្ស៊ីនិងអាមេរិកបានឯកភាពនូវសារសំ ខាន់នៃការរក្សាតំបន់ «កាត់បន្ថយភាពតានតឹង» នៅតំបន់ភាគខាងត្បូងស៊ីរី។ មន្ត្រីពោលខាងលើបានលើកច្បាស់ក្នុងការពិភាក្សាអំពីបំរ៉ែបំរួលថ្មីបំផុតនៅភាគ ខាងត្បូងស៊ីរី ហើយលើកច្បាស់ថា៖ នេះជាជំហានសំខាន់ដើម្បីជំរុញការខំប្រឹង ប្រែងទទួលឲ្យបានវិធានការនយោបាយមួយ» នៅស៊ីរី។ ក្នុងព្រឹត្តិការណ៍ទាក់ទិន មួយទៀត នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចាត់ ទុកថា៖ កងទ័ពស៊ីរីគឺជាកំលាំងតែមួយគត់ដែលគប្បីមានវត្តមាននៅតំបន់ខ្សែព្រំ ដែនភូមិភាគខាងត្បូងនៃប្រទេសនេះជាប់ជាមួយ Jordan និងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ