Kazakhstan ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម

(VOVworld)-នាថ្ងៃទី១៥មករា ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភា Kazakhstanបាន
អនុម័តលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសាធារណរដ្ឋ Kazakhstan
ជាមួយ រដ្ឋាភិបាលវៀតណាម ស្តីអំពីការជម្រុញក៏ដូចជាការគាំពាវិនិយោគ។

Kazakhstan ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម - ảnh 1
ស្វាយចន្ទីជាមុខទំនិញនាំចេញសំខាន់របស់វៀតណាមទៅកាន់ Kazakhstan
(រូបថតៈ Danh Lam/TTXVN)

        រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងរៀបចំគំរោងថវិការរដ្ឋKazakhstanលោក Erbolat
Dossaev ឲ្យដឹងថា កិច្ចព្រមព្រៀងនេះទាក់ទិនដល់ការនាំចេញ  តូបនីយកម្ម
ជាដើម។ សេចក្តីព្រាងនេះក៏បាននាំចេញការកំណត់ទាក់ទិនដល់បែបបទបង្កើត
តុលាការអន្តរជាតិ សំដៅដោះស្រាយរាល់ជំលោះរវាងប្រទេសទាំងពីរផងដែរ។

        រដ្ឋមន្រ្តី Erbolat Dossaev ក៏សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យ ប្រេងឧស្ម័នរវាងក្រុមហ៊ុនភាគហ៊ុន NC KazMunai របស់ Kazakhstan និង សម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petro Vietnam)នឹងពោរពេញទៅដោយ សក្តា
នុភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ