Kazakhstan ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបន្ទាប់ពីប្រអប់ដាក់សារធាតុវិទ្យុសកម្មត្រូវបាត់
|
Kazakhstan ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបន្ទាប់ពីប្រអប់ដាក់សារធាតុវិទ្យុសកម្មត្រូវបាត់ (Image: baomoi.vn) |
(VOVworld) – នាថ្ងៃទី ២ កញ្ញា ប៉ូលីស Kazakhstan បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃ ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបន្ទាប់ពីប្រអប់ដាក់សារធាតុវិទ្យុ
សកម្ម caesium 137 ត្រូវបាត់នៅតំបន់ខាងលិចនៃប្រទេសនេះ។ អ្នកនាំពាក្យនៃកំលាំង
ប៉ូលីសតំបន់ Mangnistau លោក Azamat Sarsenbayev បានឲ្យដឹងថា៖ សារធាតុវិទ្យុ
សកម្មពោលខាងលើត្រូវបានប្រើប្រាស់សំរាប់គោលដៅ យោធានិងសុខាភិបាល។ ប្រអប់ដាក់សារធាតុនេះត្រូវបានធ្លាក់ពីរថយន្តដឹកជញ្ជូននា ថ្ងៃទី ២៧ សីហា កន្លង
ទៅ។ គិតដល់ឥឡូវនេះ ប្រអប់ដាក់សារធាតុវិទ្យុសកម្មនេះមិន ទាន់រកឃើញទេ។
នាបច្ចុប្បន្ន រដ្ឋាភិបាល Kazakhstan បានដាក់ពង្រាយបណ្ដាកំលាំង សន្តិសុខ ប៉ូលីសនិងកងទ័ពដើម្បីស្វែងរកប្រអប់សារធាតុវិទ្យុសកម្មនេះ៕