KCNA៖ កូរ៉េខាងជើងនឹងកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូង
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើងបានកាត់ផ្តាច់ខ្សែទូរស័ព្ទយោធា និងនយោបាយជាមួយកូរ៉េខាងត្បូង នាថ្ងៃទី ៩ ខែមិថុនា។
ខ្សែទំនាក់ទំនងរវាងកូរ៉េទាំងពីរ (រូបភាព៖ Getty / TTXVN) |
សកម្មភាពរបស់កូរ៉េខាងជើងបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលទំនាក់ទំនងជាមួយកូរ៉េខាងត្បូងមានសភាពតានតឹង ដែលពាក់ព័ន្ធនឹងសកម្មភាពចែកខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នៅតាមខ្សែព្រំដែនអន្តរកូរ៉េ។
យោងតាម KCNA ទីក្រុងព្យុងយ៉ាង "នឹងកាត់ផ្តាច់ទាំងស្រុង និងបិទខ្សែទូរស័ព្ទ ទំនាក់ទំនងរវាងមន្រ្តីកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដែលធ្លាប់បានរក្សា តាមរយៈការិយាល័យទំនាក់ទំនងអន្តរកូរ៉េ "ក៏ដូចជាបណ្តាញទំនាក់ទំនងផ្សេងទៀត" ចាប់ពីម៉ោង ១២ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០"។
KCNA បានឲ្យដឹងថា បណ្ដាខ្សែទូរស័ព្ទដែលត្រូវកាត់ផ្តាច់រួមមាន ខ្សែរទូរស័ព្ទ ទំនាក់ទំនងនៅលើសមុទ្ររវាងយោធានៃប្រទេសទាំងពីរ ខ្សែរទូរស័ព្ទ ទំនាក់ទំនងសាកពិសោធន៍អន្តរកូរ៉េ និងខ្សែទូរស័ព្ទបន្ទាន់ រវាងគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករកូរ៉េខាងជើង ជាមួយវិមានបៃតងរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង៕