KCNA ចុះផ្សាយអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un នៅប្រទេសវៀតណាម
(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានថា ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Unបានមកដល់ប្រទេសវៀតណាម ហើយក៏ទទួលបានរបាយការណ៍មួយពីអ្នកចរចាថ្នាក់ជំនាញ មុនជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
យោងតាម KCNA លោក Kim Jong-Un នឹងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី២ ខែមីនា បន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ យោងតាម KCNA ក៏បានឱ្យដឹងថា នៅថ្ងៃដំបូងនៅទីក្រុងហាណូយ លោក Kim Jong-Un បានអញ្ជើញទៅទស្សនាស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងហាណូយ រួមទាំងអំពាវនាវរាល់កិច្ចខិតខំប្រឹងប្រែងដោយសំដៅ«ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅរវាងបក្ស និងប្រទេសទាំងពីរ» ទៀតផង ។ KCNA ក៏បានបង្ហាញពីការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ប្រជាជនវៀតណាមនៅតាមដងផ្លូវ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ផងដែរ៕