KCNA - ថ្នាក់ដឹកនាំកូរ៉េខាងជើងនិងចិនបានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ២១ ខែមិថុនាបានចេញផ្សាយថា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់ |
យោងតាម KCNA បានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីរនេះបានវាយតម្លៃខ្ពស់ចំពោះប្រការដូចពោលខាងលើនះដោយសមស្របនឹងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ ប្តូរទស្សនៈវិស័យលើបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់និងអន្តរជាតិ។ KCNA បានអះអាងថាកិច្ចចរចានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្មោះត្រង់និងមធ្យ័តផងដែរ។ គួរបញ្ជាក់ថាកាលពីមុននោ ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានចេញផ្សាយថាប្រធានរដ្ឋចិន លោក ស៊ីជីនពីង និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un បានឯកភាពសហការគ្នាដើម្បីបង្កើតអនាគតដ៏ត្រចេះត្រចង់សំរាប់ទំនាក់ទំនងរវាងបក្ស រដ្ឋនៃប្រទេសទាំងពីរ។ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ នៅក្នុងកិច្ចចរចានេះ លោកស៊ីជីនពីង បានឲ្យដឹងថា សហគមន៍អន្តរជាតិសង្ឃឹមអាមេរិកនិងកូរ៉េខាងជើងអាចចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាមួយប្រកបដោយប្រសិទ្ធភាពផង ដែរ៕