Khanh Hoa ត្រូវពិនិត្យឡើងវិញផែនការសមស្របនឹងដំណើរការអភិវឌ្ឍន៍

Khanh Hoa ត្រូវពិនិត្យឡើងវិញផែនការសមស្របនឹងដំណើរការអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងក្រុមការងារ
របស់រដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Khanh Hoa (VOV)

        Vovworld-នាថ្ងៃទី២មេសានៅទីក្រុង Nha Trang នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung និងក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមបានជួប​
ធ្វើ​ការ​ជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Khanh Hoa ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម
របស់​ដំបន់។ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែង
លទ្ធផលលើ​គ្រប់​វិស័យដែល Khanh Hoa ទទួលបានក្នុងការកសាងនិងអភិវឌ្ឍន៍
សេដ្ឋកិច្ច​សង្គម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យខេត្ត Khanh Hoa បន្ត
ពង្រីក​បាន​រាល់លទ្ធផលដែលទទួលបាន បន្តឈានឡើងក្លាយទៅជាខេត្ត
ឧស្សាហកម្ម​តាមទិសទំនើប។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានរំលឹក
ខេត្ត Khanh Hoa ត្រូវពិនិត្យបំពេញបន្ថែមផែនការដើម្បីអាជីវកម្មឲ្យបានល្អបំផុត
នូវរាល់សក្ដានុភាពឧត្តម​ភាពរបស់ដំបន់បំរើឲ្យបុព្វហេតុកសាងនិងអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ