Khanh Hoa ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៦៣០ ពាន់នាក់ក្នុងឱកាសបុណ្យតេតឆ្នាំ២០២៤
(VOVWORLD) - លើលពីនេះទៅទៀត ឆ្នាំនេះ ទីក្រុង Nha Trang បានរៀបចំពិធីរំលឹកខួបលើកទី ១០០ ថ្ងៃបង្កើតទីក្រុង (១៩២៤-២០២៤) ដូច្នេះហើយ ក្នុងអំឡុងពេលបុណ្យតេតឆ្នាំ ២០២៤ គោលដៅទេសចរណ៍ជាច្រើនបានធ្វើការឧទ្ទេសនាមអំពីរូបភាព និងទេសភាពបុណ្យតេតបុរាណក្នុងតំបន់នេះ។
ភ្ញៀវធ្វើដំណើរទៅខេត្ត Khanh Hoa ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ VOV |
យោងតាមព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា គិតត្រឹមដំណាច់ថ្ងៃទី ១៣ ខែកុម្ភៈ ខេត្តបានទទួលភ្ញៀវទេសចរណ៍ជាង ៦៣០ ពាន់នាក់ក្នុងឱកាសបុណ្យតេត ជាមួយនឹងចំណូលប៉ាន់ស្មានជិត ៨៨០ ពាន់លានដុង (៣៦ លានដុល្លារអាមេរិក) កើនឡើង ៣៥% បើធៀបនឹងបុណ្យតេតឆ្នាំទៅមិញ។
គោលដៅទេសចរណ៍ល្បីៗក្នុងខេត្ត សុទ្ធតែទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យតេត។ ជាក់ស្ដែង ជារៀងរាល់ថ្ងៃមានភ្ញៀវជាង ៧ ០០០ នាក់បានទៅទស្សនាកម្សាន្តតាមសមុទ្រ និងកោះនៅឈូងសមុទ្រ Nha Trang ។ តំបន់ទេសចរ Thap Ba Ponagar ក៏ទាក់ទាញភ្ញៀវទេសចរចាប់ពី ៦ ពាន់ ទៅ ៩ ពាន់នាក់ជារៀងរាល់ថ្ងៃ។
លើលពីនេះទៅទៀត ឆ្នាំនេះ ទីក្រុង Nha Trang បានរៀបចំពិធីរំលឹកខួបលើកទី ១០០ ថ្ងៃបង្កើតទីក្រុង (១៩២៤-២០២៤) ដូច្នេះហើយ ក្នុងអំឡុងពេលបុណ្យតេតឆ្នាំ ២០២៤ គោលដៅទេសចរណ៍ជាច្រើនបានធ្វើការឧទ្ទេសនាមអំពីរូបភាព និងទេសភាពបុណ្យតេតបុរាណក្នុងតំបន់នេះ។ លោកស្រី Nguyen Thi Le Thanh ប្រធានមន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា ឆ្នាំនេះ ទេសចរណ៍ Khanh Hoa បានដាក់ចេញគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៩ លាននាក់៖
“មន្ទីរទេសចរណ៍បានចេញសេចក្តីណែនាំដល់អង្គភាពអាជីវករធានាអនាម័យបរិស្ថាន រក្សាស្ថិរភាពនៃទំនិញ សេវាកម្ម និងតម្លៃ។ ក្នុងឆ្នាំថ្មីនេះ មានព្រឹត្តិការណ៍ជាបន្តបន្ទាប់របស់ខេត្ត និងរបស់អង្គភាពអាជីវកម្មស្ដីពីការផ្លាស់ប្តូរឌីជីថល កម្មវិធីបណ្តាញសង្គម ហើយតាមនោះ ជួយផ្សព្វផ្សាយដល់ប្រជាជន និងភ្ញៀវទេសចរផងដែរ”៕