Khanh Hoa បើកផ្លូវហោះហើរត្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ី
|
Khanh Hoa បើកផ្លូវហោះហើរត្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ី |
(VOV)_ចាប់ពីដើមឆ្នាំ២០១៥មក ព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត
Khanh Hoa ( ភាគកណ្ដាលវៀតណាម) បានទទួលបណ្ដាជើងហោះហើរcharter
flight ពីទីក្រុងមូស្គូវ (រុស្ស៊ី) ដែលបញ្ជូនភ្ញៀវទេសចរណ៍ទៅទស្សនា សំរាកលំហែ
កាយនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ដោយមានកំរិត ៥ថ្ងៃ/ជើងហោះហើរ។
ជើងហោះហើរដើមដំបូងបានមកដល់ព្រលានយន្តហោះអន្តរជាតិ Cam Ranh នា
ថ្ងៃទី១កុម្ភះ ដោយមានភ្ញៀវទេសចរណ៍ចំនួនជាង៣៣០នាក់ ។ ក្នុងឆ្នាំ ២០១៤ខេត្ត
Khanh Hoa បន្តនាំមុខក្នុងទូទាំងប្រទេសអំពីការធ្វើអាជីវកម្មទីផ្សារទេសចរណ៍រុស្ស៊ី
ដោយទាក់ទាញបានភ្ញៀវទេសចរណ៍ចំនួន២៧ម៉ឺននាក់។ តាមគំរោង នៅពេលបើក
ជើងហោះហើរត្រង់នេះ Khanh Hoa នឹងទទួលបានភ្ញៀវចំនួន២ពាន់នាក់ក្នុង១ខែ៕