Khanh Hoa ផ្ដល់អាទិភាពសំរាប់សកម្មភាពសង្គមភាវូបនីយកម្មនៅ Festival សមុទ្រ

Khanh Hoa ផ្ដល់អាទិភាពសំរាប់សកម្មភាពសង្គមភាវូបនីយកម្មនៅ Festival សមុទ្រ - ảnh 1
Festival សមុទ្រ Nha Trang - Khanh Hoa ជារៀងរាល់ឆ្នាំទាក់ទាញការចូលរួមរបស់ប្រជាជនតំបន់និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ (រូបថត៖baokhanhhoa.com)

(VOVworld) - គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ភាគកណ្ដាលវៀត
ណាម ទើបនឹងបានឯកភាពលើការកែប្រែនិងបំពេញបន្ថែមសកម្មភាពនៅ Festival
 សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៧។តាមនោះ នឹងផ្ដល់អាទិ ភាពសំរាប់
សកម្មភាពសង្គមភាវូបនីយកម្មសំដៅកាត់បន្ថយចំណាយពីថវិកា។ Festival សមុទ្រ
 ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ មិថុនា ខាងមុខ ដោយមាន
ព្រឹត្តិការណ៍កីឡា វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ប្រមាណ ៥០។លោក Nguyen
Khac Ha នាយកមន្ទីរវប្បធម៌កីឡាខេត្ត Khanh Hoa បាន ឲ្យដឹងថា៖
“ប្រធានបទនៃ Festival ឆ្នាំនេះគឺ បើកទូលាយរង្វង់ដៃមិត្តភក្ដិ មានន័យថា
រៀបចំពិធីបុណ្យនេះដើម្បីបម្រើសហគមន៍ ដើម្បីប្រជាជននិងភ្ញៀវទេសចរអាច
ចូលរួមកម្មវិធីដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ