Kien Giang៖ ចាក់វ៉ាក់សាំងនៅ Phu Quoc ដើម្បីដំណើរការវិស័យទេសចរណ៍នាចុងឆ្នាំ
(VOVWORLD) - ទាក់ទិននឹងការអនុវត្តសាកល្បងលិខិតឆ្លងដែនវ៉ាក់សាំង សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ Phu Quoc លោកអនុរដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីរៀបចំផែនការជាក់ស្តែងនិងរៀបចំផែន ការ ដាក់ជូននាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៥ ខែកក្កដា។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២៦ មិថុនា គណៈប្រតិភូក្រសួងសុខាភិ បាល ដឹកនាំដោយអនុរដ្ឋ មន្រ្តីក្រសួងសុខាភិបាល Do Xuan Tuyen បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងខេត្ត និងអភិវឌ្ឍន៍សាក ល្បង លិខិតឆ្លងដែនវ៉ាក់សាំង សម្រាប់ភ្ញៀវទេសចរនៅទីក្រុង Phu Quoc។
លោកអនុរដ្ឋមន្រ្តីបានស្នើថា សម្រាប់ខ្សែបន្ទាត់ព្រំដែន ប្រគល់ឲ្យកងទ័ពការពារព្រំដែនយោធានិងប៉ូលីសធ្វើកម្លាំងស្នូល ដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងនូវខ្សែបន្ទាត់ព្រំដែន ដើម្បីរកឱ្យឃើញនូវករណីនៃការឆ្លងដែនដោយខុសច្បាប់។ ទន្ទឹមជាមួយគ្នានោះ ផ្សព្វផ្សាយឲ្យប្រជាជនទាំងអស់នៅតំបន់ព្រំដែនដើម្បីរកជនចម្លែកចូលមកក្នុងមូលដ្ឋាន។
ទាក់ទិននឹងការអនុវត្តសាកល្បងលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ Phu Quoc លោកអនុរដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីរៀបចំផែនការជាក់ស្តែងនិងរៀបចំផែនការ ដាក់ជូននាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៥ ខែកក្កដា តាមស្មារតីដែលនៅពេលដាក់ឲ្យដំណើរការ ត្រូវតែធានាបាននូវសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ផង៕