KOICA ជួយវៀតណាមលើកកំពស់សមត្ថភាពប្រគួតប្រជែង
|
នាយកដ្ឋានគ្រប់គ្រងប្រគួតប្រជែងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ KOICA នាឆ្នាំ២០១១ (VOV) |
Vovworld-នាថ្ងៃទី១១មិថុនា ស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង
(KOICA) នៅវៀតណាមបានសហការជាមួយនាយកដ្ឋានគ្រប់គ្រងប្រគួតប្រជែង
ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មបានរៀបចំពិធីប្រគល់ប្រព័ន្ធព័ត៌មានគួបផ្សំក្នុង
ក្របខ័ណ្ឌគំរោងការ កសាងប្រព័ន្ធព័ត៌មានសំរាប់នាយកដ្ឋានគ្រប់គ្រងប្រគួត
ប្រជែង។ នេះជាគំរោងការដោយ KOICA ជួយឧបត្ថម្ភដោយប្រភពទុនជំនួយ
ឥតសំណងមានតំលៃ១,៥លានដុល្លាអាមេរិកដែលបានអនុវត្តចាប់ពីឆ្នាំ២០១១
ដល់ឆ្នាំ២០១៤។
នៅពិធីនេះលោក Kim Sik Hyon ប្រធានស្ដីទីដំណាងរបស់ KOICA នៅវៀត
ណាមបានសម្ដែងក្តីសង្ឃឹមថាគំរោងការនេះនឹងជួយបង្កើតបរិយាកាសសេដ្ឋកិច្ច
ទីផ្សារសេរីនិងសមភាព ជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនិងការពារ
អ្នកប្រើប្រាស់នៅវៀតណាមប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងទៀត៕