Lao Cai ត្រូវពង្រីកឧត្តមភាពជាអតិបរិមាដើម្បីអភិវឌ្ឍន៍

(VOV)_ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai នាព្រឹកថ្ងៃ​ទី​២០ កញ្ញា  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung មាន​គោលបំណងថា៖ Lao Cai បន្តខំប្រឹងប្រែង ពង្រីកសក្ដានុភាព ឧត្តមភាព​ដើម្បីអភិវឌ្ឍន៍លឿនជាង  ចីរ ភាពជាង ដំបូងគឺការពង្រីក ធ្វើអាជីវកម្ម​សក្ដានុភាព ឧត្តមភាពខាងសេវាកម្ម  ទេសចរណ៍ ការផ្លាស់ប្តូរពាណិជ្ជ​កម្មជាមួយចិន…លៗ

          ស្ដីពីការរៀបចំគំរោងផែនការ Lao Cai នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ Lao Cai ត្រូវធ្វើល្អការងាររៀបចំគំរោង​ផែនការ​នៅ Sa Pa អាចជួល អ្នកពិគ្រោះយោបល់បរទេស ដើម្បីធ្វើអាជីវកម្មសក្ដា​នុ​ភាព ឧត្តមភាពរបស់ Sa Pa អោយបានល្អបំផុត សំដៅ​អភិវឌ្ឍន៍​ចីរ​ភាព។

Lao Cai ត្រូវពង្រីកឧត្តមភាពជាអតិបរិមាដើម្បីអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទៅពិនិត្យមើលការអនុវត្តគំរោ​ងការណ៍ផ្លូវខ្សែកាប​ Fansipan Sa Pa

          នាព្រឹកថ្ងៃនេះដែរ នៅស្រុក Sapa នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទៅ ពិនិត្យមើលការអនុវត្តគំរោ​ងការណ៍ផ្លូវខ្សែកាប​ Fansipan Sa Pa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ