Lao Cai ទទួលកត្តិនាមទីក្រុងវីរភាព
|
Lao Cai ទទួលកត្តិនាមទីក្រុងវីរភាព (Panoramio) |
Vovworld-នាថ្ងៃទី៣១តុលាទីក្រុង Lao Cai បានរៀបចំដ៏មហោឡារឹកពិធីរំលឹក
ខួបលើកទី៦៥ទិវាបង្កើតបក្សភាគទីក្រុង(ទី៤វិច្ឆិកា)។ នៅពិធីនេះសមាជិក
ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc តាង
នាមឲ្យបក្សរដ្ឋប្រគល់សេចក្តីសំរេចចិត្តរបស់ប្រធានរដ្ឋជូនទីក្រុង Lao Cai កត្តិនាម
ទីក្រុងវីរភាពពលកម្មក្នុងសម័យកាលផ្លាស់ប្តូរថ្មី។ នេះជារង្វាន់ថ្លៃថ្លាដែលបក្សរដ្ឋវៀតណាមកត់សម្គាល់ការខំប្រឹងប្រែងរបស់បក្សភាគរដ្ឋអំណាចនិងប្រជាជន
បណ្ដាជនជាតិនៅទីក្រុង ទន្ទឹមនឹងនោះលើកទឹកចិត្តទីក្រុង Lao Cai បន្តមានការ
បោះជំហានអភិវឌ្ឍន៍ថ្មីនាពេលខាងមុខ។
ពីឆ្នាំ២០០៥មក ល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ទីក្រុងទទួលបានជិត
១៦,៥%។ កំណើន GDP ជាមធ្យមទទួលបានជាង១៤%ក្នុងមួយឆ្នាំ៕