Let’s sing Vietnam តភ្ជាប់សេចក្ដីស្នេហាមាតុភូមិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែ តុលា នៅទីក្រុងហាណូយ គណៈចាត់តាំងកម្មវិធីចលនានិពន្ធបទចម្រៀង Let’s sing Vietnam បានរៀបចំសន្និសីទសារព័ត៌មានដើម្បីបូកសរុបការងារ និងប្រកាសវណ្ណកម្មចំនួន ៤៥ ដែលឈានចូលក្នុង វគ្គផ្ដាច់ព្រ័ត្រ។ 
Let’s sing Vietnam តភ្ជាប់សេចក្ដីស្នេហាមាតុភូមិ - ảnh 1សកម្មភាពនៃចលនានិពន្ធបទចម្រៀង Let’s sing Vietnam

ចលនានិពន្ធបទចម្រៀង Let’s sing Vietnam ដែលត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើង ដើម្បីអបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ និងរំលឹកខួបពិធីបុណ្យទានធំៗរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២១។

នេះគឺជាយុទ្ធនាការចលនានិពន្ធដ៏ទូលំទូលាយ បំផុតសម្រាប់អ្នកនិពន្ធអាជីព និងអ្នកនិពន្ធមិនអាជីពនៅក្នុងប្រទេស ជនវៀតណាមនៅក្រៅប្រទេស និងអ្នកនិពន្ធបរទេស ដែលមានគោលបំណងចង់ចែករំលែកសេចក្ដីស្រឡាញ់វៀតណាម។ យោងតាមសិល្បករឆ្នើម តន្ត្រីករ Doan Truong Nguyen ប្រធានគណៈកម្មការតូតន្ត្រី VOV3 នៃវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖ បណ្ដាវណ្ណកម្ម ដែលបានចូលរួមព្រឹត្តិការណ៍នេះបានផ្ដោតសំខាន់លើប្រធានបទតាមតម្រូវនៃយុទ្ធនាការចលនាដូចជាលើកតម្កើងបក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ និងលើកតម្កើងស្រុកកំណើត រូបភាពមនុស្សវៀតណាម៖

“យុទ្ធនាការនេះទទួលបានជោគជ័យ មិនត្រឹមតែលើបរិមាណ វណ្ណកម្មចូលរួមប៉ុណ្ណោះទេ ថែមទាំងអំពីគុណភាពទៀតផង។ យើងខ្ញុំទទួលបានវណ្ណកម្មជាច្រើនពីសហរដ្ឋអាមេរិក ស្កុតឡេន អាល្លឺម៉ង់ អូស្ត្រាលី។ ជាពិសេសមានតន្ត្រីករបរទេសជាច្រើនមកពី អេស្ប៉ាញ បារាំងនិងម៉ុងហ្គោលីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ