Liberia ចេញផ្សាយ បទបម្រាមគោចរណ៍ដោយអាសន្នរោគ Ebola


Liberia ចេញផ្សាយ បទបម្រាមគោចរណ៍ដោយអាសន្នរោគ Ebola - ảnh 1
Liberia ចេញផ្សាយ បទបម្រាមគោចរណ៍ដោយអាសន្នរោគ Ebola (Image: VNA)

(VOVworld) - ប្រធានាធិបតី Liberia លោក Ellen Johnson Sirleaf បានចេញផ្សាយ
បទបម្រាមគោចរណ៍នារាត្រីនៅរដ្ឋធានី Monrovia ចាប់ពីថ្ងៃទី ២០ សីហា និង
ដំណើរការដាក់ដាច់ដោយឡែកបណ្ដាតំបន់ដែលរងឥទ្ធិពលសំដៅទប់ស្តាត់
ការរីករាលដាលនៃអាសន្នរោគ Ebola ។ បទបញ្ជារបស់ប្រធានាធិបតី Liberia ត្រូវបាននាំចេញបន្ទាប់ពី បរិមាណអ្នកជំងឺត្រូវស្លាប់ដោយមេរោគ Ebola បាន
កើនឡើង ៥៣ នាក់។ ប្រធានាធិបតីក៏បានព្រមានថា៖ ទំនៀមទំលាប់តំបន់
គឺជាកត្តាមួយដែលធ្វើឲ្យរីករាលដាលអាសន្នរោគនេះដែរ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងសុខាភិបាល Liberia លោក Lewis Brown បានប្រកាសថា៖
អ្នកជំងឺឆ្លងមេរោគ Ebola ចំនួន ១៧ នាក់ដែលត្រូវបានចាប់បង្ខំឲ្យចាកចេញ
ពីមន្ទីពេទ្យមួយនៅ West Point នាថ្ងៃទី ១៦ សីហាកន្លងមក​បានវិលត្រឡប់
មកមន្ទីរពេទ្យវិញ។ ការបាត់ខ្លួនរបស់គេបានបង្កគ្រោះអាសន្នរីករាល
ដាលអាសន្នរោគនេះក្នុងរដ្ឋធានីជាងទៀត។ រដ្ឋមន្ត្រី Brown ក៏បានប្រកាស
ថែមទៀត ថា៖ បុគ្គលិកសុខាភិបាលអាហ្វ្រិកដែលត្រូវបានឆ្លងមេរោគ Ebola បានមានសញ្ញាកែលំអរសុខភាពជាច្រើនបន្ទាប់ពីប្រើប្រាស់ថ្នាំ Zmapp។
ក្រុមហ៊ិន

ឪសថអាមេរិក Mapp Biopharmaceutical បានផលិតប្រភេទថ្នាំពោលខាងលើនិង

បានបញ្ជូនបរិមាណថ្នាំទាំងអស់ដល់អាហ្វ្រិកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ