Liberia ៖ មេរោគអេបូឡាលេចឡើងវិញ
|
Liberia ៖ មេរោគអេបូឡាលេចឡើងវិញ (Image: VNA) |
(VOVworld) – មេរោគអេបូឡាបានលេចឡើងម្តងទៀតនៅ Liberia បន្ទាប់ពី
ប្រទេសនេះរកឃើញយុវជនមួយនាក់ត្រូវស្លាប់ដោយមេរោគគ្រោះថ្នាក់នេះ។
នាថ្ងៃទី ៣០ មិថុនា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Liberia លោក Tolbert
Nyensuah បានឲ្យដឹងថា៖ បណ្ដាអ្នកជំនាញការកំពុងធ្វើការស៊ើបអង្គេតដើម្បី
ស្វែងរកប្រភពដើមនៃករណីស្លាប់ដោយមេរោគអេបូឡានេះ ព្រមទាំង ដាក់
ដោយឡែកមនុស្សដែលទាក់ទងផ្ទាល់ជាមួយអ្នកជំងឺ។ លោក Nyensuah បាន
ស្នើរឲ្យប្រជាពលរដ្ឋ Liberia និងជនបរទេសដែលកំពុងរស់នៅប្រទេសនេះ
បន្តអនុវត្តរាល់វិធានការបង្ការប្រឆាំងនឹងអេបូឡា។ គ្រោះនៃមេរោគអេបូឡាបាន
ផ្ទុះឡើងវិញកំពុង បណ្ដាលឡើងការព្រួយបារម្ភជាច្រើន ក្នុងកាលៈទេសៈ
Liberia នៅជំនះពុះពារ លើផលវិបាកដ៏ធ្ងន់ធ្ងរដោយអាសន្និរោគនេះ៕