Luxembourg ជួយឧបត្ថម្ភ Thua Thien - Hue អនុវត្តគម្រោងការណ៍បន្សាំនឹងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) -ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Cao ទើបនឹងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័ត និងអនុវត្តគម្រោងការណ៍បន្សាំ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុខេត្ត Thua Thien Hue ដោយរដ្ឋាភិបាល Luxembourg ជួយឧបត្ថម្ភតាមរយៈមូលនិធិអាកាសធាតុអន្តរជាតិ Luxembourg។
Luxembourg ជួយឧបត្ថម្ភ Thua Thien - Hue
អនុវត្តគម្រោងការណ៍បន្សាំនឹងបម្រែបម្រួលអាកាសធាតុ |
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Cao ទើបនឹងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័ត និងអនុវត្តគម្រោងការណ៍បន្សាំ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុខេត្ត Thua Thien Hue ដោយរដ្ឋាភិបាល Luxembourg ជួយឧបត្ថម្ភតាមរយៈមូលនិធិអាកាសធាតុអន្តរជាតិ Luxembourg។ គម្រោងការណ៍នេះមានថវិកាសរុបចំនួន ២ លាន ៤ សែន អឺរ៉ូ។ ក្នុងនោះប្រភពថវិកាឥតសំណងគឺ ២ លានអឺរ៉ូ។ គម្រោងការណ៍នេះបានអនុវត្តលើឃុំចំនួន ២៩ក្នុងរយៈពេល ៣០ ខែ។
គោលបំណងនៃគម្រោងការណ៍នេះគឺសំដៅរួមចំណែកក្នុងការអនុវត្តរាល់គោលដៅរបស់ខេត្ត និងមជ្ឈឹមអំពីការលើកកម្ពស់លទ្ធភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕