Mailta មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមលើច្រើនវិស័យ
|
Mailta មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមលើច្រើនវិស័យ(TTXVN) |
(VOV)_នាថ្ងៃទី១០មិនា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីតាលី និងសាធារ
ណរដ្ឋMailta លោក Cao Chinh Thien បានជូនសារតាំង ចំពោះប្រធានាធិបតីMailta
លោកស្រី Marie Louise Coleiro Preca នៅទីក្រុង Valetta (Mailta)។ នៅក្នុងជំនួបពិ
ភាក្សា បន្ទាប់ពីពិធីជូនសារតាំងនេះ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានជូនដំណឹង
ចំពោះប្រធានាធិបតីMailta លោកស្រី Marie Louise Coleiro Preca អំពីសមិទ្ធិផល
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងធ្វើសមាហរណកម្មអន្តរជាតិ ដែលវៀតណាមទ
ទួលបានក្នុងរយៈពេលកន្លងទៅ ក៏ដូចជាគោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រ
ទេសជាតិ នាពេលខាងមុខនេះ។ ឯកអគ្គរដ្ឋទូត Cao Chinh Thien ក៏បានស្នើរដ្ឋា
ភិបាល Mailta ជួយឧបត្ថម្ភផ្តល់អាហារូបករបណ្ដុះបណ្ដាលសំរាប់និស្សិតវៀត
ណាមនៅMailta។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតក៏បានចាត់ទុកថា៖ប្រទេសទាំង
ពីរត្រូវជំរុញខ្លាំងការងារផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់នាពេលខាងមុខនេះ។
រីឯ ប្រធានាធិតបីលោកស្រី Marie Louise Coleiro Preca បានអះអាងថា៖
បណ្ដាស្ថាប័នរបស់ Mailta នឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្ត ដើម្បីឯកអគ្គរដ្ឋ
ទូត Cao Chinh Thien បំពេញល្អរាល់ផែនការសហប្រិតបត្តិការទ្វេភាគី នាពេលខាងមុខនេះ៕