MB បើកសម្ពោធធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា

(VOVWORLD) - ធនាគារ MB Cambodia មានវត្តមាននៅទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ ហើយបានក្លាយទៅជាធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា។
MB បើកសម្ពោធធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា - ảnh 1MB បើកសម្ពោធធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា (រូបថត៖ VNA)

នាថ្ងៃទី ២៧ កុម្ភៈនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ធនាគារ ពាណិជ្ជកម្មភាគហ៊ុនយោធា (MB) បានបើកសម្ពោធធនាគារចំកាត់ MB កម្ពុជា (MB Cambodia) ក្នុងនាមជាធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា។ អញ្ជើញថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានមានប្រសាសន៍ថា ធនាគារ MB Cambodia មានវត្តមាននៅទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ ហើយបានក្លាយទៅជាធនាគារពាណិជ្ជដែលមានទុន ១០០% នៅកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារធ្វើ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម រួមចំណែកកសាងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ MB Cambodia បន្តអភិវឌ្ឍន៍ និងធ្វើជាស្ពានតភ្ចាប់សហគ្រាសវៀតណាម និងកម្ពុជា ក៏ដូចជារួមចំណែកបង្កើនការផ្លាស់ប្ដូរសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ