MERCOSUR និង EU បានបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង FTA

(VOVWORLD) - នាថ្ងៃទី ២៨ ខែមិថុនា ប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) រួមមានប្រទេសប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានឯកភាពគ្នាជាមួយសហភាពអឺរ៉ុបលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) តាមរយៈនោះបានបញ្ចប់ដំណើរការចរចារឆ្ពោះទៅចុះហត្ថលេខាឯកសារដ៏សំខាន់នេះផងដែរ។
MERCOSUR និង EU បានបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង FTA - ảnh 1 MERCOSUR និង EU បានបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង FTA

នេះគឺជាព្រឹត្តការណ៍មួយជាប្រវត្តិសាស្ត្រន៍ និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតនៅលើពិភពលោក ដែលមានដំណើរការចរចារអូសបន្លាយរយៈពេលជិត ២៩ ឆ្នាំ ដោយមានជុំចរចាចំនួន ៣៩ ផងដែរ។ បន្ទាប់ពីត្រូវបានចុះហត្ថលេខាជាផ្លូវការ កិច្ចព្រមព្រៀង FTA នឹងជួយឲ្យទំនិញរបស់ភាគីទាំងពីរបានឈានចូលទៅក្នុងទីផ្សារដ៏ធំមួយ ដែលមានចំនួនប្រជាជន ៨០០ លាននាក់ និងស្រូបយក ១/៤ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ