Montenegro៖ ប្រទេសអឺរ៉ុបដំបូងបង្អស់ ដែល​បាន​ប្រកាសលែងមាន​វត្តមានជំងឺរាតត្បាត

(VOVWORLD) - នាយករដ្ឋមន្រ្តី Montenegro លោក Dusko Markovic បានប្រកាសថា ប្រទេសនេះបានគ្រប់គ្រងជំងឺរាតត្បាត COVID – 19 ប្រកបដោយជោគជ័យ ពោលគឺមិនរកឃើញករណីឆ្លងជំងឺក្នុងរយៈពេល ២០ថ្ងៃជាប់ៗគ្នាហើយ។

Montenegro៖ ប្រទេសអឺរ៉ុបដំបូងបង្អស់ ដែល​បាន​ប្រកាសលែងមាន​វត្តមានជំងឺរាតត្បាត - ảnh 1 នាយករដ្ឋមន្ត្រី Montenegro លោក Dusko Markovic (កណ្ដាល) (ប្រភព៖ Vijesti)

អញ្ជើញថ្លែងទៅកាន់មមជ្ឈដ្ឋានសារព័ត៌មាន ក្រោយពីកិច្ចប្រជុំជាមួយអង្គភាពជំនាញទទួលបន្ទុកការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត នាថ្ងៃទី ២៥ ខែឧសភា នាយករដ្ឋមន្រ្តី Montenegro លោក Dusko Markovic បានប្រកាសថា ប្រទេសនេះបានគ្រប់គ្រងជំងឺរាតត្បាត COVID – 19 ប្រកបដោយជោគជ័យ ពោលគឺមិនរកឃើញករណីឆ្លងជំងឺក្នុងរយៈពេល ២០ ថ្ងៃជាប់ៗគ្នា  បន្ទាប់ ពីជំងឺរាតត្បាតបានផ្ទុះឡើងជាលើកដំបូង កាលពី ៦៩ ថ្ងៃមុន។ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា Montenegro បានរកឃើញករណីឆ្លងជំងឺចំនួន ៣២៤ នាក់ និង ៩ នាក់ត្រូវស្លាប់ផងដែរ។

សូមបញ្ជាក់ដែរថា Montenegro នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសនានាចូលក្នុងប្រទេសនេះ ដោយលក្ខខ័ណ្ឌថា អត្រាអ្នកឆ្លងជំងឺនៅប្រទេសនោះមិនឲ្យលើស ២៥ ករណី/មនុស្សចំនួន ១ ម៉ឺននាក់ ដែលក្នុងនោះមានក្រូអាត អាល់បានី ស្លូវេនី អាល្លឺម៉ង់ និងក្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ