Moody's Analytics ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៨% នៅឆ្នាំ ២០២២

(VOVWORLD) - Moody's Analytics ដែលជាសាខាសេវាកម្មហិរញ្ញវត្ថុនៃទីភ្នាក់ងារវាយតម្លៃឥណទានឈានមុខគេនៅលើពិភពលោក Moody's នាពេលថ្មីៗនេះបានចេញផ្សាយអត្ថបទវិភាគមួយដែលបញ្ជាក់ថា ការប្រែប្រួលនៃទីផ្សារទំនិញពិភពលោក និងបរិយាកាសធ្វើពាណិជ្ជកម្មមានហានិភ័យកាន់តែច្រើន អាចបណ្តាលឱ្យអតិផរណាកើនឡើងខ្ពស់នៅឆ្នាំ ២០២២។
Moody's Analytics ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៨% នៅឆ្នាំ ២០២២ - ảnh 1កំពង់ផែដឹកទំនិញមួយក្នុងខេត្ត Guangdong ប្រទេសចិន។ (រូបភាព៖ AFP/TTXVN)

នៅក្នុងអត្ថបទវិភាគ "ទស្សនវិស័យសកល៖ បញ្ហាប្រឈមធំៗ" ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែមិថុនា សេដ្ឋវិទូលោកស្រី Shahana Mukherjee នៃ Moody's Analytics បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ធនាគារកណ្តាលនឹងបន្តរឹតបន្តឹងវិធានការជំរុញសេដ្ឋកិច្ចដែលបានអនុវត្តក្នុងអំឡុងពេលនៃជំងឺរាតត្បាត កូវីដ-១៩ កំពុងរីករាលដាល និងការរឹតបន្តឹងគោលនយោបាយអត្រាការប្រាក់។ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងទស្សនវិស័យកាន់តែអាក្រក់ទៅៗ បន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង ហើយការអនុម័តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងរលកជំងឺកូវីដ-១៩ បានបង្កការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ អត្ថបទបានព្យាករណ៍ថា កំណើន GDP ពិភពលោក ស្ថិតនៅកម្រិត ២,៨ ក្នុងឆ្នាំ ២០២២ និង ៣,១% ក្នុងឆ្នាំ ២០២៣៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ