Moody's បានដំឡើងចំណាត់ថ្នាក់ឥណទានជាតិរយៈពេលវែងរបស់វៀតណាមទៅជាទស្សនវិស័យស្ថិរភាព

(VOVWORLD) - ការដែល Moody's ដំឡើងវចំណាត់ថ្នាក់ឥណទានជាតិរបស់ វៀតណាមដល់ Ba2 ឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់អង្គការនេះអំពីការកើនឡើងនៃកម្លាំងសេដ្ឋកិច្ចរបស់វៀតណាម និងភាពធន់ទ្រាំទៅនឹងការប៉ះទង្គិចម៉ាក្រូខាងក្រៅ។

Moody's បានដំឡើងចំណាត់ថ្នាក់ឥណទានជាតិរយៈពេលវែងរបស់វៀតណាមទៅជាទស្សនវិស័យស្ថិរភាព - ảnh 1ទីភ្នាក់ងារវាយតម្លៃឥណទាន Moody's Investors Service បានដំឡើងចំណាត់ថ្នាក់ឥណទានជាតិរយៈពេលវែងរបស់វៀតណាមពី Ba3 ទៅ Ba2 ដែលជាទស្សនវិស័យមានស្ថិរភាព (រូបភាព៖ chinhphu.vn)

កាលពីថ្ងៃទី ៦ ខែកញ្ញា ក្រសួងហិរញ្ញវត្ថុបាននិយាយថា ទីភ្នាក់ងារវាយតម្លៃឥណទាន Moody's Investors Service បានដំឡើងនូវចំណាត់ថ្នាក់ឥណទានជាតិរយៈពេលវែងរបស់វៀតណាមពីកម្រិត Ba3 ទៅកម្រិត Ba2 ដែលជាទស្សនវិស័យមានស្ថិរភាព។ ការដែល Moody's ដំឡើងវចំណាត់ថ្នាក់ឥណទានជាតិរបស់វៀតណាមដល់ Ba2 ឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់អង្គការនេះអំពីការកើនឡើងនៃកម្លាំងសេដ្ឋកិច្ចរបស់វៀតណាម និងភាពធន់ទ្រាំទៅនឹងការប៉ះទង្គិចម៉ាក្រូខាងក្រៅ។

យោងតាមការវាយតម្លៃរបស់ Moody's កម្លាំងសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានពង្រឹងដោយការបង្កើនការប្រកួតប្រជែងរបស់ខ្លួន និងការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ សមត្ថភាពនៃការប្រកួតប្រជែងក្នុងវិស័យផលិតកម្ម និងកែច្នៃរបស់វៀតណាមបានបង្ហាញពីលទ្ធផលល្អប្រសើររបស់ខ្លួនបើ ធៀបនឹងប្រទេសដទៃទៀតដែលមានចំណាត់ថ្នាក់ដូចគ្នានៅក្នុងតំបន់។ ការចូលរួមរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ជាច្រើនបានបញ្ជាក់ពីជំហរពង្រីករបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ Moody's វាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់វៀតណាមសម្រាប់បញ្ជីទំនិញដែលមានតម្លៃបន្ថែមទាប; ទន្ទឹមនឹងនោះ ពង្រឹងជំហររបស់វៀត ណាមយ៉ាងរឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផលបច្ចេកវិទ្យាតម្លៃបន្ថែមខ្ពស់។

ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសារពើពន្ធរបស់វៀតណាមត្រូវបាន Moody's ទទួលស្គាល់ជាកត្តាសំខាន់មួយរួមចំណែកដល់ការសម្រេចដំឡើងចំណាត់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ