Moody's៖ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅតែមានចំណុចភ្លឺជាច្រើន
(VOVWORLD) - យោងតាមក្រុមហ៊ុន Moody's ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀត ណាម បន្តមានសន្ទុះកំណើនលឿនបំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹង អត្រាកំណើន ៦% សម្រាប់ទាំងឥណ្ឌានិងហ្វីលីពីន ៥,៣% សម្រាប់ឥណ្ឌូនេស៊ី និង ៥,២% សម្រាប់វៀតណាម។
កំពង់ផែទំនិញក្នុងខេត្តក្វាងទុង ប្រទេសចិន។ (រូបថត៖ AFP/VNA) |
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅតែមានចំណុចភ្លឺជាច្រើន ដោយមិនអើពើដល់សន្ទុះ កំណើនយឺតនៅប្រទេសចិន។ នេះគឺជាការវាយតម្លៃរបស់ Moody's ដែលជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទានហិរញ្ញវត្ថុដ៏មានកិត្យានុភាពបំផុត លើពិភពលោកនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពថ្មីបំផុតស្តីពីស្ថានភាពសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក។ យោងតាមក្រុមហ៊ុន Moody's ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀត ណាម បន្តមានសន្ទុះកំណើនលឿនបំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹង អត្រាកំណើន ៦% សម្រាប់ទាំងឥណ្ឌានិងហ្វីលីពីន ៥,៣% សម្រាប់ឥណ្ឌូនេស៊ី និង ៥,២% សម្រាប់វៀតណាម។ ប្រទេសទាំងបួន មានទីផ្សារការងារដ៏រឹងមាំ គោល នយោបាយសារពើពន្ធទ្រទ្រង់ដែលផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការថែទាំសុខភាព ក៏ដូចជាតម្រូវការរបស់អ្នកប្រើប្រាស់បានស្ដារឡើងវិញផងដែរ។
ទន្ទឹមនឹងនេះ របាយការណ៍ថ្មីបំផុតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និយាយថា បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបាន ព្យាករណ៍ថា ឆ្នាំនេះនឹងមានលទ្ធផលដ៏ប្រសើរជាងឆ្នាំមុន ដោយសារការបន្ធូរបន្ថយ ការរឹតត្បិតទាក់ទងនឹងជំងឺកូវីដ-១៩ នឹងជំរុញការប្រើប្រាស់ ទេសចរណ៍ និងការ វិនិយោគ៕