NAFTA ត្រូវតែធ្វើវិសោធនកម្មប្រសិនបើគ្នាវត្តមានកាណាដា

(VOVWORLD) - រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក  Ildefonso Guajardo នាថ្ងៃទី២៧ខែសីហា បានអះអាង ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសនេះបានប្រកាសជាមួយអាមេរិកមុននោះប្រសិនបើចង់ឆ្ពោះទៅរូបសណ្ឋាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីគ្មានវត្តមាន ប្រទេសកាណាដា នោះនឹងត្រូវការកែតម្រូវវិញ។
NAFTA  ត្រូវតែធ្វើវិសោធនកម្មប្រសិនបើគ្នាវត្តមានកាណាដា - ảnh 1  រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក  Ildefonso Guajardo

ឆ្លើយតបនឹងបទសម្ភាសវិទ្យុសម្លេងម៉ិកស៊ិក លោក   Guajardo បានសង្កត់ធ្ងន់ ថា ម៉ិកស៊ិក  នៅតែចង់មានកាណាដាចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក ខាងជើង (NAFTA) ធ្វើវិសោធនកម្ម ប៉ុន្តែប្រសិនបើទីក្រុង Ottawa សម្រេចចិត្ត មិនចូលរួមនោះសេចក្តីកំណត់មួយចំនួនក្នុងកិច្ចព្រមព្រៀងដែល ទើបបានសម្រេច ជាមួយអាមេរិក នឹងត្រូវបានធ្វើវិសោធនកម្ម ជាពិសេស គឺពាក់ព័ន្ធនឹងបទបញ្ជា អំពីប្រភពដើមនៃទំនិញ។ មុននោះក្នុងថ្ងៃដដែល អាមេរិកនិងម៉ិកស៊ិក  បាន យល់ព្រមពិចារណាទាំងស្រុងចំពោះកិច្ចព្រមព្រៀង NAFTA និងដាក់សម្ពាធទៅ លើកាណាដាដោយបង្ខិតបង្ខំកាណាដាត្រូវយល់ព្រមជាមួយបទបញ្ញត្តិថ្មីមួយ ចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ