Nam Tra My: បើកពិធីបុណ្យយិនស៊ិន Ngoc Linh

(VOVWORLD) - មហោស្រពនេះមានគោលបំណងណែនាំ និងផ្សព្វផ្សាយយិនស៊ិន Ngoc Linh ឱសថដទៃទៀត និងសក្តានុពលទេសចរណ៍នៅក្នុងស្រុកទៅកាន់ប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ។

នាយប់ថ្ងៃទី ០១ ខែសីហា នៅស្រុក Nam Tra My ខេត្ត Quang Nam បានប្រព្រឹត្តទៅកម្មវិធីបើកមហោស្រពយិនស៊ិន Ngoc Linh  លើកទី ៥ និងខួបលើកទី ២០ នៃការបង្កើតស្រុកឡើងវិញ (១ សីហា ២០០៣-១ សីហា ២០២៣)។ មហោស្រពនេះមានគោលបំណងណែនាំ និងផ្សព្វផ្សាយយិនស៊ិន Ngoc Linh ឱសថដទៃទៀត និងសក្តានុពលទេសចរណ៍នៅក្នុងស្រុកទៅកាន់ប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ។

Nam Tra My: បើកពិធីបុណ្យយិនស៊ិន Ngoc Linh - ảnh 1តំណាងដែលចូលរួមក្នុងកម្មវិធី (រូបថត៖ VOV)

Nam Tra My គឺជាស្រុកព្រៃភ្នំមួយក្នុងចំណោមស្រុកព្រៃភ្នំទាំង ៦ នៃខេត្ត Quang Nam ដែលចាត់ទុកថាជារដ្ឋធានីយិនស៊ិន Ngoc Linh   - យិនស៊ិនវៀតណាម។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ស្រុកបានពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ជំរុញការអភិវឌ្ឍដំណាំនៅតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ស្រុកផ្តោតលើការ អភិរក្សធនធានហ្សែនដ៏កម្រ និងបង្កើតជាតំបន់សម្រាប់ដាំរុក្ខជាតិឱសថ និង យិនស៊ិន Ngoc Linh តាមមាត្រដ្ឋានប្រមូលផ្តុំ។ តំបន់យិនស៊ិន Ngoc Linh ត្រូវបានដាំដុះលើផ្ទៃដីប្រមាណ ១៥.០០០ ហិកតា ក្នុងឃុំ ៧/១០ នៃស្រុក ដោយមានការចូលរួមដាំដុះរបស់គ្រួសារជាង ១.២៥០ គ្រួ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Viet Cuong លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Nam បានស្នើថា នាពេលខាងមុខ Nam Tra My គួរបន្តយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍តំបន់យិនស៊ិន Ngoc Linh៖ “ស្រុកត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍យិនស៊ិនវៀត ណាមរហូតដល់ឆ្នាំ ២០៣០ ដោយតម្រង់ទិសដល់ឆ្នាំ ២០៤៥ តភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិ។ ទន្ទឹមនឹងនោះ ជំរុញការវិនិយោគ ដោយអំពាវនាវ និងលើកទឹកចិត្តអាជីវកម្មផ្សារភ្ជាប់ជាមួយប្រជាជនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងកែច្នៃផលិតផល; អភិវឌ្ឍន៍សហករណ៍ និងក្រុមសហករណ៍ក្នុងវិស័យកសិកម្ម កែច្នៃ និងប្រើប្រាស់ផលិតផលយិនស៊ិន Ngoc Linh។ យើងប្តេជ្ញាកសាងស្រុក Nam Tra My ឱ្យក្លាយជា "រដ្ឋធានីយិនស៊ិន Ngoc Linh" ដែលជាមជ្ឈមណ្ឌលពូជឱសថដ៏កម្រ និងមានតម្លៃរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ