NATO គប្បីបន្សាំជាមួយពិភពលោកដ៏គ្រោះថ្នាក់ជាង
(VOVWORLD) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី ៥ កុម្ភៈ បានបញ្ជាក់ថា៖ អង្គការនេះគប្បីបន្សាំ ជាមួយពិភពលោកដ៏គ្រោះថ្នាក់ជាង។
NATO គប្បីបន្សាំជាមួយពិភពលោកដ៏គ្រោះថ្នាក់ជាង |
(VOVworld) – អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី ៥ កុម្ភៈ បានបញ្ជាក់ថា៖ អង្គការនេះគប្បីបន្សាំ ជាមួយពិភពលោកដ៏គ្រោះថ្នាក់ជាង។ ថ្លែងមតិនៅសន្និសីទសន្តិសុខប្រចាំ ឆ្នាំរបស់គណៈកម្មាធិការអាត្លង់ទិកន័រវ៉ែសនៅទីក្រុង Oslo លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា៖ ភារកិច្ចសំខាន់ចំនួន ៣ ដែល NATO ត្រូវប្រឈមមុខនាអនាគតខណៈពេលដែលដោះស្រាយបញ្ហាក្នុងគោលនយោ បាយសន្តិសុខថ្មីគឺការបង្កើនប្លុកការពារសមូហភាពក្នុងប្រទេសនិមួយៗ ដោះ ស្រាយវិបត្តិនិងអស្ថិរភាពនៅខាងក្រៅនិងពង្រឹងទំនាក់ទំនងអន្តរអាត្លង់ទិក។ បដិសេធមតិថា៖ អាមេរិកនិងកាណាដានឹងមិនយកចិត្តទុកដាក់ដល់អឺរ៉ុប លោក Stoltenberg បានរំលឹកថា៖ ទាហានអាមេរិកចំនួន ៣០០ នាក់ កំពុងហ្វឹកហាត់ នៅភាគកណ្ដាលន័រវ៉ែស។ ថ្លែងមតិនៅសន្និសីទនេះដែរ រដ្ឋមន្ត្រីការបរទេស ន័រវ៉ែស លោកស្រី Ine Eriksen Soreide ក៏បានសង្កត់ធ្ងន់ថា៖ NATO ក៏ដូចជា ន័រវ៉ែសគប្បីត្រៀមខ្លួនជាស្រេចយ៉ាងម៉ត់ចត់ថែមទៀតសំរាប់ «រលកធំ» ភាពខុសប្លែកនិងស្ថានភាពពិបាកព្យាករណ៍ជាង៕