NATO ជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន

NATO ជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន - ảnh 1
NATO ជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ សីហា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO)  លោក Anders Fogh Rasmussen បានមានដំណើរទស្សនកិច្ច
នៅអ៊ុយក្រែនដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែនអំពីការជំរុញកិច្ចសហ
ប្រតិបត្តិការរវាងអ៊ុយក្រែននិង​អង្គការនេះ។  វិធានការនេះរួមមានកិច្ចសហប្រតិ
បត្តិការក្នុងក្របខ័ណ្ឌបណ្ដា ផែនការជាតិប្រចាំឆ្នាំក៏ដូចជាការប្រើប្រាស់មូលនិធិ
របស់ NATO ដែលទើបនឹងត្រូវបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភសមត្ថភាពការ
ពារប្រទេសរបស់អ៊ុយក្រែន។ លោក Rasmussen ក៏បានប្រកាសថា៖ អង្គការនេះ
បញ្ឈប់រាល់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីពង្រឹងសមត្ថភាពការពារសមូហ
ភាពដើម្បីការពារបណ្ដាប្រទេសជាសមាជិក ព្រមទាំង អនុម័តលើសេចក្តីសម្រេច
បង្កើនការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងកិច្ចសហ ប្រតិបត្តិការជាមួយអ៊ុយក្រែន។ កិច្ចប្រជុំដោយឡែកជាមួយអ៊ុយក្រែននៅសន្និសីទ កំពូលរបស់ NATO គ្រោង
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ៥ កញ្ញា ខាងមុខនៅ អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ