NATO ជ្រើសតាំងឡើងវិញ លោក Stoltenberg ជាអគ្គលេខាធិការ
(VOVWORLD) -នាថ្ងៃទី ១២ ធ្នូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន ជ្រើសតាំងឡើងវិញ លោក Stoltenberg ជាអគ្គលេខាធិការនៃអង្គការនេះក្នុងសេចក្ដីជូនដំណឹងថ្មីៗនេះ
NATO ជ្រើសតាំងឡើងវិញ លោក Stoltenberg ជាអគ្គលេខាធិការ |
នាថ្ងៃទី ១២ ធ្នូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន ជ្រើសតាំងឡើងវិញ លោក Stoltenberg ជាអគ្គលេខាធិការនៃអង្គការនេះក្នុងសេចក្ដីជូនដំណឹងថ្មីៗនេះ ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័ននាំចេញនូវគោលនយោបាយរបស់ NATO បានឲ្យដឹងថា ប្រទេសជាសមាជិកទាំង ២៩ បានជឿជាក់ទាំងស្រុង ចំពោះលទ្ធភាពដឹកនាំរបស់លោក Stoltenberg ហើយឯកភាពពន្យាអាណត្តិរបស់លោករូបនេះដល់ដំណាច់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០២០។ ដោយសេចក្ដីសម្រេចនេះ លោក Stoltenberg នឹងបន្តដឹកនាំសម្ព័ន្ធមិត្តចូលរួមសន្និសីទជាន់ខ្ពស់ ដែលគ្រោងនឹងរៀបចំឡើងនាខែកក្ដដាឆ្នាំ ២០១៨ ដោយប្រឈមការសាកល្បងសកលជាច្រើនដូចជា បញ្ហាកូរ៉េខាងជើង និងការផ្លាស់ប្ដូរក្នុងទស្សនៈរបស់អាមេរិកអំពី NATO របស់ប្រធានាធិបដីអាមេរិក លោក Donald Trump៕