NATO បង្កើនទំនាក់ទំនងជាមួយដៃគូនិងប្រទេសនានាលើពិភពលោក

NATO បង្កើនទំនាក់ទំនងជាមួយដៃគូនិងប្រទេសនានាលើពិភពលោក - ảnh 1
កងទ័ពអាមេរិកយាមល្បាតនៅអាប់ហ្គានីស្ថាន (AP)

        Vovworld-សន្និសីទរដ្ឋមន្ត្រីការបរទេសអង្គការ NATO បានប្រជុំនៅរដ្ឋធានី
Brussels (បែលហ្ស៊ីក) ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ធ្នូដើម្បីប្រមូលផ្ដុំពិភាគ្សា​
អំពី​បញ្ហាអាប់ហ្គានីស្ថាន ជំរុញទំនាក់ទំនងរវាង NATO ជាមួយរុស្ស៊ីនិង Gruzia ទន្ទឹមនឹងនោះត្រៀមឲ្យសន្និសីទកំពូលនាឆ្នាំខាងមុខដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤
និងទី៥កញ្ញាឆ្នាំ២០១៤។

        នៅសន្និសីទកាសែតនាថ្ងៃទី២ធ្នូនៅ Brussels អ្នកនាំពាក្យរបស់ NATO លោក
ស្រី Oaka Lungescu បានឲ្យដឹងថា នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សារុស្ស៊ី- NATO (NRC) ជាមួយការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov រដ្ឋមន្ត្រីការ
បរទេសនៃប្រទេសសមាជិកចំនួន២៩ប្រទេសរបស់ NATO បានផ្លាស់ប្តូរទស្សនៈ
អំពីស៊ីរី អាប់ហ្គានីស្ថាន ប្រព័ន្ធខែលការពារកាំជ្រួចនិងបញ្ហា​តម្លាភាព។ កិច្ចប្រជុំ
របស់គណៈកម្មាធិការ NATO-Gruzia ជាឱកាសដើម្បី​បណ្ដា​រដ្ឋមន្ត្រីការបរទេស
NATO រួមជាមួយសមភាគី Gruzia Maia Panjikidze ពិភាគ្សា​អំពីផែនការកំណែទម្រង់
នៃប្រទេសជាតិនិងយថាទស្សន៍សហប្រតិបត្តិការស៊ី​ជម្រៅជាងទៀត។

        អំពីបញ្ហាអាប់ហ្គានីស្ថាន អ្នកនាំពាក្យទី២របស់ NATO លោកស្រី Carmen Romero
បានឲ្យដឹងថា​ បេសកកម្មរបស់កំលាំងជួយឧបត្ថម្ភសន្តិសុខអន្តរជាតិ​របស់ NATO
(ISAF) ប្រចាំនៅអាប់ហ្គានីស្ថានដែលគ្រោងនឹងបញ្ចប់នា​ចុងឆ្នាំ​២០១៤។ ប៉ុន្តែពីឆ្នាំ
២០១៥តទៅ NATO នឹងបញ្ជូនក្រុមការងារមកប្រទេសនេះ​ដើម្បីហ្វឹកហាត់និងពិគ្រោះ
យោបល់។ NATO សង្ឃឹមថា បណ្ដារដ្ឋមន្ត្រីការ​បរទេស​នឹងនាំចេញការសំរេចចិត្តសំខាន់
ជាច្រើនដើម្បីត្រៀមរៀបចំឲ្យសន្និសីទកំពូលនាឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ