NATO បោះទ័ពជិតនឹងខេត្ត Kaliningrad របស់រុស្ស៊ី


NATO បោះទ័ពជិតនឹងខេត្ត Kaliningrad របស់រុស្ស៊ី - ảnh 1
NATO បោះទ័ពជិតនឹងខេត្ត Kaliningrad របស់រុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Antoni
Macierewicz បានឲ្យដឹងថា៖ បញ្ជាការដ្ឋានកងវរៈសេនាតូ​ចចំនួន​ ៤ ចំណុះ
អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ត្រូវបានដាក់ពង្រាយនៅ
ទីក្រុង Elblag (ប៉ូឡូញ) ស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រពី ខេត្ត  Kaliningrad
របស់រុស្ស៊ី និងបណ្ដាប្រទេស Baltic  (រួមមាន Estonia Latvia និង Litva)។
លោក Macierewicz បានឲ្យដឹងថែមទៀតថា៖ បណ្ដាកងវរៈសេនាតូចនេះមិន
ត្រឹមតែមានសមត្ថភាពប្រឆាំងនឹងការគំរាមកំហែងលើដីគោក ប៉ុណ្ណោះទេ
ថែមទាំង លើ អាកាស ក៏ដូចជា​ មានប្រព័ន្ធចារកម្ម​ ផងដែរ។ អ្នកប្រមុខ
ក្រសួងការពារជាតិប៉ូឡូញបានចាត់ ទុកថា៖ សេចក្តីសម្រេចដាក់ពង្រាយ
កងទ័ពនៅប៉ែកខាងកើតដើម្បីឆ្លើយតបតវិញការគំរាម កំហែងបច្ចុប្បន្នគឺ
ជំហានដំបូងក្នុងផែនការបង្កើនវត្តមានរបស់ NATO ក្នុងតំបន់។ ទង្វើនេះ
របស់ NATO ក៏បានបង្កើនភាពតានតឹងជាមួយម៉ូស្គូ ផងដែរ។ នាពេលថ្មីៗ
នេះ ក្រសួងការពារ ជាតិរុស្ស៊ីបានប្រកាសថា៖ ម៉ូស្គូគ្រោងនឹងបង្កើតកងពល
ធំថ្មីចំនួន ៣ នៅភាគខាងលិចនិង ខាងត្បូងដើម្បីទប់ទល់នឹងកងកំលាំង
របស់ NATO ដែលកំពុងខិតមកជិតដល់ខ្សែ ព្រំដែនជាមួយប្រទេសនេះ។
ទាក់ទិនដល់ទំនាក់ទំនងរវាងរុស្ស៊ីនិង NATO អគ្គលេខាធិកាឬ អង្គការនេះ
 លោក Jens Stoltenberg បានឲ្យដឹងថា៖ សម័យប្រជុំក្រុមប្រឹក្សាររុស្ស៊ី- NATO
ថ្នាក់ឯកអគ្គរដ្ឋទូតនឹងប្រព្រឹត្តទៅនៅបែលហ្ស៊ីក នាថ្ងៃទី ១៣ កក្កដា ខាង
មុខ។ អង្គប្រជុំ នឹងប្រមូលផ្តុំទៅលើវិបត្តិនៅភាគខាងកើតអ៊ុយក្រែននិង
ការអនុវត្តកិច្ចព្រមព្រៀង Minsk ​បញ្ហាបង្កើនសកម្មភាពយោធានៃភាគី
ទាំងពីរ ការកាត់បន្ថយគ្រោះអាសន្នផ្ទុះឡើងការប៉ះ ទង្គិច ហើយពិភាក្សា
អំពីស្ថានភាពសន្តិសុខនៅអាប់ហ្គានីស្ថាន។​ ភាគីរុស្ស៊ីសង្ឃឹមថានឹង មាន
ការសន្ទនាត្រឹមត្រូវនិងស្មោះត្រង់អំពីបញ្ហាបង្កើនសកម្មភាពយោធារបស់
 NATO តាម បណ្តោយខ្សែព្រំដែនទល់នឹងរុស្ស៊ីហើយការជះឥទ្ធិពលនៃ
សកម្មភាពនេះទៅលើសន្តិសុខនិង ស្ថិរភាពនៅអឺរ៉ុបទាំងមូល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ