NATO ប្រកាសគាំទ្ររដ្ឋាភិបាលទួរគី

NATO ប្រកាសគាំទ្ររដ្ឋាភិបាលទួរគី - ảnh 1
NATO ប្រកាសគាំទ្ររដ្ឋាភិបាលទួរគី (Image: VNA)


(VOVworld) – អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសម្តែងនូវ
ការគាំទ្រ ទាំងស្រុងចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតីទួរគី លោក Recep
Tayyip Erdogan។ នាថ្ងៃទី ១៨ កក្កដា ក្នុងការចរចារតាមទូរស័ព្ទជាមួយប្រធានា
ធិបតីទួរគី Erdogan អគ្គលេខាធិការ NATO  លោក Jens Stotenberg បានអះ
អាងថា៖ គ្មានឱកាសសំរាប់ ការធ្វើរដ្ឋប្រហារនៅប្រទេសជាសមាជិករបស់ NATO
ឡើយ។ មុននោះ នាថ្ងៃទី ១៦ កក្កដា ក្រោយពីព័ត៌មានអំពីការធ្វើរដ្ឋប្រហារនៅ
ទួរគី លោក Jens Stotenberg អំពាវនាវឲ្យភាគីនានាអត់ធ្មត់និងគោរពររបបន
យោបាយរួមជាមួយរដ្ឋធម្មនុញ្ញ របស់ទួរគី។ លោកក៏បានសង្កត់ធ្ងន់ថា៖ ទួរគីគឺ
ជាសម្ព័ន្ធមិត្តសំខាន់របស់ NATO។

ក្នុងជំហានទាំងអស់ដែលបង្ហាញនូវភាពរាំងមាំបន្ទាប់ពីការធ្វើរដ្ឋប្រហារមិន
សម្រេច បាននាចុងសប្តាហ៍កន្លងទៅ នាថ្ងៃទី ១៨ កក្កដា ក្រសួងមហាផ្ទៃទួរគី
បានដេញចោល ប៉ូលីស អភិបាលក្រុង និងមន្ត្រីចំនួន ៩ ពាន់នាក់ក្នុងទូទាំង
ប្រទេស។ នាយករដ្ឋមន្ត្រី ទួរគី លោក Binali Yildirim ក៏បានចេញបទបញ្ជា
ចាប់ខ្លួនជនសង្ស័យចំនួន ៧ ពាន់ ៥ រយនាក់ដែលទាក់ទិនដល់ការធ្វើរដ្ឋ
ប្រហារ ក្នុងនោះមានប៉ូលីស្តចំនួន ១០០ នាក់​និង ទាហានចំនួន ៦​ពាន់នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ