NATO ប្រកាសពេលវេលាថ្មីរៀបចំសន្និសីទរដ្ឋមន្ត្រីការបរទេស


NATO ប្រកាសពេលវេលាថ្មីរៀបចំសន្និសីទរដ្ឋមន្ត្រីការបរទេស - ảnh 1
NATO ប្រកាសពេលវេលាថ្មីរៀបចំសន្និសីទរដ្ឋមន្ត្រីការបរទេស (VNA)

(VOVworld) – សន្និសីទរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង
ជើង (NATO) នឹងប្រព្រឹត្តទៅនាថ្ងៃទី ៣១ មិនា ខាងមុខ។ លើបណ្តាញសង្គម
 Twitter នាថ្ងៃទី​ ២៧ មិនា អ្នកនាំពាក្យរបស់ NATO លោកស្រី Oana Lungescu
បានឲ្យដឹងថា៖ សេចក្តីសម្រេចផ្លាស់ប្តូរពេលវេលារៀបចំស​ន្និសីទពោលខាងលើ
ត្រូវបាននាំចេញបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាន
ប្រកាសមិនអាចចូលរួមសន្និសីទមុននេះដែលគ្រោងប្រារព្ធឡើងក្នុងរយៈ ពេល
២ ថ្ងៃគឺថ្ងៃទី ៥ និងទី ៦ មេសា នៅទីក្រុង Brussels បែលហ្ស៊ីក ដោយសារ ត្រូវ
ត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនៅអាមេរិករបស់ប្រធានរដ្ឋចិន លោក Xi
Jinping នាថ្ងៃទី ៦ និងទី ៧ មេសា។ ក្នុងរយៈពេលកន្លងទៅ មជ្ឈដ្ឋានការទូត
លោកខាងលិចបានខ្នះខ្នែងដើម្បីកំណត់ពេលវេលាថ្មីសំរាប់សន្និសីទរដ្ឋមន្ត្រី
ការបរទេស NATO។ អង់គ្លេសក៏បានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេស
នេះ លោក Boris Johnson ក៏ត្រូវផ្អាក់ដំណើរទស្សនកិច្ចនៅរុស្ស៊ីដើម្បីសម្របគ្នា
ជាមួយផែនការជួបធ្វើការជាមួយសមភាគីអាមេរិក លោក Tillerson ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ