NATO មានគោលបំណងបន្តសន្ទនាជាមួយរុស្ស៊ី

NATO មានគោលបំណងបន្តសន្ទនាជាមួយរុស្ស៊ី - ảnh 1
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង ជើង (NATO) លោក Jens Stoltenberg
 (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) លោក Jens Stoltenberg ប្រកាសថា លោកគ្រោងជួបសន្ទនាជា
មួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅសន្និសីទសន្តិសុខ
 Munich (អាល្លឺម៉ង់) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ កុម្ភៈខាងមុខ។
អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ បណ្ដា
ប្រទេសសមាជិក NATO នៅទីក្រុងព្រុចស៊ែល (ប៊ែលហ្សិក) នោះ លោក Jens
Stoltenberg អះអាងថា លោកចង់ជួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដោយ
សារប្រការនេះវិជ្ជមានសំរាប់ការបន្តកិច្ចសន្ទនាជាមួយរុស្ស៊ី។ ទំនាក់ទំនងរុស្ស៊ី-
NATO នាពេលកន្លងទៅគឺតានតឹងណាស់។ភាគីទាំងពីរបាន តភ្ជាប់កិច្ចសន្ទនា
ឡើងវិញជាច្រើនលើកច្រើនសា ប៉ុន្តែនៅមានការខ្វែងគំនិត ដែលមិនងាយដោះ
ស្រាយទេ ជាពិសេសគឺក្នុងបញ្ហាជំលោះនៅប៉ែកខាងកើត អ៊ុយក្រែននិងសង្គ្រាម
ស៊ីវិលនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ