NATO សន្យាជួយឧបត្ថម្ភសម្ព័ន្ធភាពសឹកប្រឆាំង IS

NATO សន្យាជួយឧបត្ថម្ភសម្ព័ន្ធភាពសឹកប្រឆាំង IS - ảnh 1
អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖Reuters)

(VOVworld) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងបង្កើនសកម្មភាព
ជួយឧបត្ថម្ភសំរាប់សម្ព័ន្ធភាពសឹកដឹកនាំដោយអាមេរិកប្រយុទ្ធប្រឆាំងនឹងអង្គការ
រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីនិងអ៊ីរ៉ាក់។នេះជាសេចក្ដីប្រកាសរបស់អគ្គ
លេខាធិការ NATO លោក Jens Stoltenberg នាថ្ងៃទី៩ កក្កដា នៅសន្និសីទកំពូល
NATO នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡួញ។
ក៏នៅសន្និសីទនេះដែរ នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Charles Michel បានអះអាង
ថា ប្រទេសនេះនឹងវិនិយោគប្រាក់ចំនួន៩ពាន់២រយលានអឺរ៉ូសំរាប់សកម្មភាព
យោធាក្នុងរយៈពេល១៥ឆ្នាំខាងមុខ ហើយជាពិសេសគឺនឹងចំណាយប្រាក់ចំនួន
២រយលានអឺរ៉ូបដើម្បីរក្សាសកម្មភាពក្នុងរយៈពេលមធ្យមរបស់កងកម្លាំងប្រដាប់
អាវុធ។បម្រែបម្រួលនេះរបស់ប៊ែលហ្សិត្រូវបានចាត់ទុកថា មានតំលៃធំនិង
បង្ហាញនូវអាកប្បកិរិយាអាចជឿទុកចិត្តបានរបស់ព្រុចស៊ែលក្នុងការឆ្លើយតប
ទៅនឹងការអំពាវនាវរបស់ NATO ដោយសំណូមពរឲ្យសម្ព័ន្ធមិត្តអឺរ៉ុបមានការ
ខំប្រឹង ប្រែងជាក់ស្ដែងលើវិស័យការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ