NATO សន្យាផ្តល់គ្រឿងឧបកណ៍រយោធានិងក្រៅយោធា

NATO សន្យាផ្តល់គ្រឿងឧបកណ៍រយោធានិងក្រៅយោធា - ảnh 1
NATO សន្យាផ្តល់គ្រឿងឧបកណ៍រយោធានិងក្រៅយោធា (Image: VNA)


(VOVworld) – នាថ្ងៃទី ៥ កញ្ញា នៅសន្និសីទកំពូលនៃអង្គការអាត្លង់ទិកខាងជើង
(NATO) ដែលកំពុងប្រព្រឹត្តទៅនៅតំបន់ Wales ចក្រភពអង់គ្លេស ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko បានប្រកាសថា៖ NATO បានសន្យាជួយឧតប្ថម្ភ ផ្តល់គ្រឿងឧបកណ៍រយោធានិងក្រៅយោធាសំរាប់ Kiev ដែលមានតំលៃសរុប
១៥ លាន អឺរូ។ ផ្តោតទៅលើការចូលរួមសម្ព័ន្ធភាពយោធានេះ ប្រធានាធិបតី
Poroshenko បានចាត់ទុកថា៖ ប្រជាជនអ៊ុយក្រែនគឺជាអ្នកដែលសម្រេចបញ្ហានេះ
។ រីឯខ្លួនវិញ អគ្គលេខាធិការ NATO លោក Ander Fogh Rasmussen ក៏បានអះអាង
នូវផែនការ ផ្តល់ប្រាក់ជំនួយចំនួន ១៥ លានអឺរូសំរាប់អ៊ុយក្រែនផងដែរ។ ក្នុង
ពេលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានប្រឆាំងជំទាស់
ការដែលអ៊ុយក្រែន ក្លាយទៅជាសមាជិករបស់ NATO ទោះបីជា ទទួលស្គាល់
ការចាំបាច់នៃទំនាក់ទំនង ជិតស្និតជាងជាមួយ Kiev ក៏ដោយ។  ក្រៅពីនោះ
លោកស្រី Angela Merkel បានឲ្យដឹងថា៖ មន្ត្រីគ្រប់រូបដែលចូលរួមសន្និសីទ
កំពូលនេះត្រូវឯកភាពថា៖ វិបត្តិនៅអ៊ុយក្រែនមិនអាចដោះស្រាយដោយវិធាន
ការយោធាទេហើយលោកខាងលិចត្រៀមខ្លួនជាស្រេចជួបប្រាស្រ័យជាមួយ
រុស្ស៊ីដើម្បីទទួលបានវិធានការនយោបាយសំរាប់ស្ថានភាពនៅ អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ