NATO អំពាវនាវឲ្យបណ្ដាប្រតេសជាសមាជិកជំរុញការខំប្រឹងប្រែងប្រឆាំងភេរវកម្ម

(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា អគ្គលខាធិការអង្គការសន្ធិសញ្ញាអាត្លងទិក ខាងជើង (NATO) លោក Jens Stoltenberg បានសម្តែងគោលបំណងថា៖ បណ្ដា ប្រទេសជាសមាជិកនៃប្លុកនេះនឹងឯកភាពបង្កើនការជួយឧបត្ថមសម្ព័ន្ធភាព ប្រឆាំងលើភេរវកម្មពិភពលោកទាំងមូល។ 
NATO អំពាវនាវឲ្យបណ្ដាប្រតេសជាសមាជិកជំរុញការខំប្រឹងប្រែងប្រឆាំងភេរវកម្ម - ảnh 1 NATO អំពាវនាវឲ្យបណ្ដាប្រតេសជាសមាជិកជំរុញការខំប្រឹងប្រែងប្រឆាំងភេរវកម្ម

(VOVworld) – នាថ្ងៃទី ២៤ ឧសភា អគ្គលខាធិការអង្គការសន្ធិសញ្ញាអាត្លងទិក ខាងជើង (NATO) លោក Jens Stoltenberg បានសម្តែងគោលបំណងថា៖ បណ្ដា ប្រទេសជាសមាជិកនៃប្លុកនេះនឹងឯកភាពបង្កើនការជួយឧបត្ថមសម្ព័ន្ធភាព ប្រឆាំងលើភេរវកម្មពិភពលោកទាំងមូល។ លោក Stoltenberg បានចាត់ទុកថា៖ ការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Manchester (ប៉ែកនីរតីប្រទេស អង់គ្លេស) ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២២ នាក់ត្រូវស្លាប់ បានសរឲ្យឃើញថា៖ សម្ព័ន្ធភាពនេះគប្បីខ្នះខ្នែងថែមទៀតក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម។ នាបច្ចុប្បន្ន ប្រទេសជាសមាជិកទាំង ២៨ របស់ NATO បានចូលរួម សម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្មក្នុងឋានៈជាប្រទេសឯករាជ្យនិមួយៗ ហើយប្រទេសទាំងនេះសុទ្ធតែទន្ទឹងរងចាំប្លុកនេះក្លាយទៅជាសមាជិកពេញលេញនៃសម្ព័ន្ធភាពប្រឆាំងនឹងភេរវកម្មពិភពលោកទាំងមូល។ លោកបានសង្កត់ធ្ងន់ថា៖ ការដែល NATO ក្លាយទៅជាសមាជិកមួយរបស់សម្ព័ន្ធភាពពោលខាងលើនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់ តាមនោះ ផ្ញើសារខ្លាំងក្លាមួយនៃសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនេះ។ លទ្ធិភេរវកម្មក៏ជាប្រធានបទស្នូលមួយក្នុងរបៀបវារៈនៃ សន្និសីទកំពូល  NATO ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី ២៥ ឧសភា នៅទីក្រុង Brussels បែលហ្ស៊ីក។ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងក្នុងកាលៈទេសៈមានការខ្វែងគំនិតដ៏ធ្ងន់ធ្ងរអំពីការដែល NATO នឹងចូលរួមសម្ព័ន្ធភាពយោធា អន្តរជាតិប្រឆាំង IS ដឹកនាំដោយអាមេរិកដែរឬទេ។ រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅសម្តែងគោលបំណង NATO នឹងចូលរួមកងទ័ពចម្រុះប្រឆាំង IS ដូចកាយវិការសំខាន់សំដៅបង្ហាញនូវការគាំទ្រចំពោះបណ្ដាយុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីរីនិងអ៊ីរ៉ាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ