|
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) លោក Anders Fogh Rasmussen និងប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៦ មិនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាតឡង់
ទិកខាងជើង (NATO) លោក Anders Fogh Rasmussen និងប្រធានាធិបតីអាមេរិក
លោក Barack Obama បានឯកភាពថា៖ NATO ត្រូវបង្កើនវត្តមានរបស់ខ្លួន នៅតំបន់អឺរ៉ុបខាងកើតក្រោយពីរុស្ស៊ីរួមបញ្ចូល Crimea ព្រមទាំង អះអាងជាថ្មី
ម្តង ទៀតនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង NATO និងអាមេរិកក្នុង
សកម្មភាពការពារខ្លួនរួម។ ក្នុងជំនួបនៅទីក្រុង Brussels បែលហ្ស៊ីក អគ្គលេ
ខាធិការ NATO លោក Rasmussen បានសង្កត់ធ្ងន់ថា៖ សកម្មភាពការពារ
ខ្លួនរួមនៃបណ្ដាប្រទេសក្នុងសម្ព័ន្ធមិត្តគឺភារកិច្ចសារវ័ន្តរបស់ NATO ហើយ អង្គការនេះនឹងអនុវត្តរាល់វិធានការបន្ថែមដើម្បីជំរុញសកម្មភាពនេះ។ ក្រៅពី
នោះ ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ដូចជា ប៉ូឡួញនិងបណ្ដាប្រទេស
នៅសមុទ្រ បាលទីក ក៏បានអំពាវនាវឲ្យបង្កើនវត្តមានរបស់ NATO ក្នុងតំបន់
ផងដែរ។ ថ្នាក់ដឹកនាំ NATO ក៏បានឲ្យដឹងថា៖ NATO នឹងជួយឧបត្ថម្ភក្នុងការ
ធានាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនព្រមទាំងបង្កើន
កិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសអឺរ៉ុបខាងកើតនេះដែរ៕