NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះ ជួញដូរមនុស្ស
|
NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះជួញដូរមនុស្ស |
(VOVworld)-ក្នុងសកម្មភាពមួយគូសសញ្ញាការធ្វើអន្តរាគមដំបូងចំពោះ វិបត្តិ
ជនអន្តោប្រវេសន៍ អង្គការសន្ធិសញ្ញាអត្លង់តិចខាងជើង NATO នាថ្ងៃទី១២ បាន
សម្រេចចិត្ត ដាក់ពង្រាយនាវាយោធាទៅកាន់សមុទ្រ Aegean ដើម្បីជួយ ទួរគីនិងក្រិកបោសសំអាតបណ្តាញឧក្រិដ្ឋកម្ម ជួញដូរមនុស្សនិងជនភៀសខ្លួន
ចូលអឺរ៉ុប។ កាយវិការពោលខាងលើត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋ
មន្ត្រីការពារជាតិ NATO នៅប្រុកសែល (ប៊ែលហ្សិក) ខណៈដែល សមាជិ ក
NATO គឺអាល្លឺម៉ង់ ក្រិក និងទួរគីបានស្នើរជួយឧបត្ថម្ភសម្រាប់ទប់ទល់ ជាមួយ
នឹងវិបត្តិជនអន្តោប្រវែសន៍ធំបំផុតរបស់អឺរ៉ុបនេះ។ តាមអគ្គលេខា ធិការ NATO
លោក Jens Stoltenberg ថា នាបច្ចុវប្បន្ន NATO បានបញ្ជាឲ្យ កងទ័ពជើងទឹក
ដឹកនាំដោយអាល្លឺម៉ង់ធ្វើដំណើរទៅកាន់សមុទ្រ Aegean សំដៅពិនិត្យនិងឃ្លាំ
មើលសកម្មភាពនាវាធ្វើដំណើរខុសច្បាប់។ លោករូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ទ័ពជើងទឹក NATO គឺរួមចំណែកទប់ទល់ នឹងសកម្មភាពឧក្រិដ្ឋ
កម្មនិង ជួញដូរមនុស្ស៕