NATO ឯកភាពបង្កើតកាណាល់ទាក់ទងយោធាជាមួយរុស្ស៊ី
|
NATO ឯកភាពបង្កើតកាណាល់ទាក់ទងយោធាជាមួយរុស្ស៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ ធ្នូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន
ប្រកាសថា៖ សម្ព័ន្ធយោធានេះនឹងបង្កើតកាណាល់ទាក់ទងយោធាជាមួយរុស្ស៊ី សំដៅចៀសវាងការយល់ខុសទាក់ទិនដល់សកម្មភាពយោធា។ មន្ត្រីទទួលបន្ទុក
សារ ព័ត៌មានមួយរូបរបស់ NATO បានឲ្យដឹងថា៖ ប្រទេសជាសមាជិករបស់ NATO
ចំនួន ២៨ បានឯកភាពថា៖ ក្នុងកាលៈទេសៈតានតឹងនាបច្ចុប្បន្ន កងទ័ព NATO
និងរុស្ស៊ីត្រូវ រក្សាការទាក់ទងជាមួយគ្នាដើម្បីជៀសវាងរាល់ការបង្ករឿងហេតុ។
មុននោះ បណ្ដា រឿងហេតុទាក់ទិនរវាង NATO និងរុស្ស៊ីសុទ្ធតែត្រូវបានពិភាក្សា
នៅក្រុមប្រឹក្សាររុស្ស៊ី- NATO។ ប៉ុន្តែ ក្រោយពីសហព័ន្ធរុស្ស៊ីរួមបញ្ចូលឧបទ្វីប
Crimea នាខែមិនាកន្លងមក NATO បានបញ្ឈប់រាល់ទំនាក់ទំនងសហប្រតិបត្តិការ
ជាមួយរុស្ស៊ី៕