|
អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅសន្និសីទកាសែតនៅបែលហ្ស៊ីកនាថ្ងៃទី១០ កុម្ភៈ (រូបថត៖TTXVN) |
VOVWORLD_នាថ្ងៃទី១០កុម្ភៈរដ្ឋមន្រ្តីការពារជាតិនៃប្រទេសចំនួន២៨ជាសមាជីក
អង្គការ NATO បានអនុម័តលើការបង្កើនវត្តមានយោធានៅអឺរ៉ុបខាងកើត។ នេះជា
ទង្វើដែលអាចធ្វើឲ្យទំនាក់ទំនងរវាង NATOជាមួយរុស្ស៊ីកើតមានភាពតានតឹងកាន់
តែខ្លាំងថែមទៀត។
អគ្គលេខាធិការ NATOលោកJen Stoltenberg បានឲ្យដឹងថាកំលាំងជើងគោគ ជើង
ទឹកនិងទ័ពជើងអាកាសនឹងបានពង្រាយនៅប្រទេស Litva Latvia Estonia ប៉ូឡូញ
Bulgaria និងRomaniaដោយមានទាហានចំនួន៤ហ្មឺននាក់។
ប្រទេសរុស្ស៊ីបានមានប្រតិកម្មជាជំហានដំបូងចំពោះសេចក្ដីសំរេចពោលខាងលើ
របស់ NATO។ នាថ្ងៃដ៏ដែល ប្រធាននាយកដ្ឋានត្រួតពិនិត្យសព្វាវុធចំណុះក្រសួង
ការបរទេសរុស្ស៊ីលោក Mikhail Ulianovបានអះអាងថារុស្ស៊ីមិនមែនជាការគំរាម
កំហែងជាក់ស្ដែងចំពោះNATOឡើយ។ប្រសិនបើNATOបង្កើនសកម្មភាពយោធា
គឺរុស្ស៊ីក៏នឹងមានទង្វើស្រដៀងគ្នានឹងនោះដែរ៕