NATOបើកកិច្ចប្រជុំអំពីបញ្ហាស៊ីរីបាញ់ទម្លាក់យន្តហោះរបស់ទួរគី
|
យន្តហោះ F4 Phantom របស់ទួរគី
(រូបថតៈ Internet) |
(VOVworld)-បណ្តាប្រទេសជាសមាជិកអង្គការNATOនាថ្ងៃទី២៥មិថុនា បានបើក
កិច្ច ប្រជុំជាបន្ទាន់នៅBrussel បែលហ្ស៊ីកដើម្បីថ្កោលទោសស៊ីរីការដែលបានបាញ់
ទម្លាក់យន្ត ហោះរបស់ទួរគីកាលពីថ្ងៃទី២២មិថុនាកន្លងទៅ។ ថ្លែងមតិក្នុងកិច្ចប្រជុំ
នេះ អគ្គ លេខាធិការNATO Ramussen ឲ្យដឹងថា NATO ថ្កោលទោសអំពើនេះ
របស់ស៊ីរី និងចាត់ទុកថា អំពើនេះមិនអាចយល់ព្រមបានទេ។ អំពើនេះ សឲ្យ
ឃើញថា ថ្នាក់ដឹកនាំរបស់ស៊ីរីមើលងាយច្បាប់អន្តរជាតិ មើលងាយសន្តិភាព
សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ លោកសំណូមព
ស៊ីរីត្រូវមានវិធាន ការទប់ទល់ស្កាត់នឹងស្ថានភាពឡើងជណ្តើរ៕