Nghe An៖ រំលឹកពីអនុស្សាវរីយ៍ដ៏ពិសិដ្ឋនៃចំណងមិត្តភាពវៀតណាម - ឡាវ

(VOVWORLD) -នាយប់ថ្ងៃទី ២១ ខែមករា នៅឈាបនដ្ឋានអន្តរជាតិវៀតណាម - ឡាវ (ស្រុក Anh Son ខេត្ត Nghe An) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ "រាល់អនុស្សាវរីយ៍ដ៏ពិសិដ្ឋ" រំលឹកពីបរិយាកាសដ៏ក្លាហានមោះមុត សំដៅរំលឹកខួបលើកទី ៧០ ទិវាប្រយុទ្ធរួមគ្នាវៀតណាម និងឡាវ។ កម្មវិធីនេះ រៀបចំឡើងដោយខេត្ត Nghe An  សមាគមមិត្តភាពវៀតណាម-ឡាវ រួមសហការជាមួយវិទ្យុសម្លេងវៀតណាម និងស្ថានីយ៍ទូរទស្សន៍ ឌីជីថល VTC។
 Nghe An៖ រំលឹកពីអនុស្សាវរីយ៍ដ៏ពិសិដ្ឋនៃចំណងមិត្តភាពវៀតណាម  - ឡាវ - ảnh 1 ឈុតឆាក រំលឹកពីអនុស្សាវរីយ៍ដ៏ពិសិដ្ឋនៃចំណងមិត្តភាពវៀតណាម  - ឡាវ (TTXVN)

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖ ស្មារតីសាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវរាងវៀតណាម - ឡាវ និង ឡាវ-វៀតណាម បានក្លាយទៅជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន បង្កើតឡើងកម្លាំងពលំដ៏អច្ឆរិយរបស់ប្រជាជាតិទាំងពីរ។ ទំនាក់ទំនងស្មោះសរ និងចំណងមិត្តភាពដ៏អមតៈរវាងប្រទេសទាំងពីរ ត្រូវបានលោកប្រធាន ហូជីមិញជាទីគោរព និងលោកប្រធាន Kaysone Phomvihane រួមជាមួយបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រំ។ បន្តមរតក និងពង្រីកប្រពៃណីដ៏ថ្លៃថ្លាទាំងនេះ ក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរបានថែទាំ ការពារ ពូនជ្រំ និងពង្រីក នូវទំនាក់ទំនងដ៏ល្អប្រសើរនៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីដោយឥតឈប់ឈរ។

អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានស្នើឲ្យខេត្ត Nghe An រួមសហការជាមួយក្រសួង ស្ថាប័ននានា បន្តសុក្រឹត និងអនុវត្តន៍រាល់ខ្លឹមសារអភិវឌ្ឍន៍តំបន់បែកខាងលិចខេត្ត Nghe An ដោយផ្ដោតលើការលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជា ជន ក៏ដូចជាអភិវឌ្ឍន៍ទេសចរណ៍ និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ ជនជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ