Nghinh Phong Tower (Phu Yen) ត្រូវបានបោះឆ្នោតជ្រើសរើសជាគម្រោងទេសចរណ៍ទីក្រុងឈានមុខគេលើពិភពលោក ឆ្នាំ ២០២៣
(VOVWORLD) - គណៈកម្មាធិការរៀបចំពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ទើបតែបានប្រកាសការបោះឆ្នោតជ្រើសរើស “Nghinh Phong Tower នៃទីក្រុង Tuy Hoa ខេត្ត Phu Yen សម្រាប់ពានរង្វាន់ គម្រោងទេសចរណ៍ទីក្រុងឈានមុខគេលើពិភពលោកឆ្នាំ ២០២៣)។
Nghinh Phong Tower (រូបថត៖ Đình Thiệu/VOV) |
Nghinh Phong Tower (ប៉ម Nghinh Phong) នៅទីក្រុង Tuy Hoa ខេត្ត Phu Yen ត្រូវបានរចនាឡើងស្របតាមទេសភាពនៅជុំវិញ ដែលយកលំនាំគំនិតពីរឿងព្រេងរបស់ Lac Long Quan - Au Co ផ្តល់កំណើតដល់ពងមួយរយ ក្លាយជាកូន ១០០ នាក់ បន្ទាប់មកកូន ៥០ នាក់បានដើរតាមឪពុកចុះក្នុងសមុទ្រ កូន ៥០ នាក់ទៀតបានដើរតាមម្តាយ Au Co ទៅកាន់ភ្នំដើម្បីកាប់ឆ្កាពង្រីកទឹកដី។ ប៉ម Nghinh Phong ទាំងពីរ (នៅសងខាងមានសសរថ្មចំនួន ៥០តំណាងឱ្យឪពុក និងម្តាយ យិន និង យ៉ាង នាគ (សមុទ្រ) និងទេពអប្សរ (ភ្នំ) ដែលជានិមិត្តសញ្ញានៃចំណងសាមគ្គីភាពរបស់ជនជាតិ វៀតណាម។ ប៉ម Nghinh Phong មានទីតាំងនៅកណ្តាលឧទ្យានសមុទ្រនៃទីក្រុង Tuy Hoa។
World Travel Awards គឺជាអង្គការបោះឆ្នោតទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ ពិធីប្រគល់ពានរង្វាន់នេះ នឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) នៅថ្ងៃទី ១ ខែធ្នូ៕